ចេញពីធ្វើការជិះម៉ូតូមិនទាន់ដល់ផ្ទះផង ត្រូវឡានបុកស្លាប់ក្នុងថ្លុកឈាម ក្នុងថ្ងៃសែនចិន

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈដែលត្រឡប់មកពីធ្វើការ បើកម៉ូតូទៅផ្ទះតែម្នាក់ឯង មកដល់ចំណុចខាងលិច ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ក្នុងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ត្រូវរថយន្តមួយគ្រឿងបុក រួចហើយបើករត់បាត់ កាលពីវេលាម៉ោង ប្រមាណ ៧និង២០ នាទី យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូ ម៉ាកសេ១២៥ ស៊េរី ឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BX-8843 ក្នុងទិសដៅ ពីកើតទៅលិច តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី មកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្ត មួយគ្រឿងម៉ាក កាម៉ារី ពណ៌ស្លែ មិនចាំស្លាកលេខ ធ្វើដំណើរបញ្ច្រាសទិសគ្នា បានបើកបុកជនរងគ្រោះ ពេញមួយទំហឹង បណ្តាលឲ្យដួល បោកក្បាលទៅនឹងថ្នល់ ស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុតែម្តង។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានបន្តទៀត ជនរងគ្រោះមានឈ្មោះ ឃិន ប៊ុនសុង អាយុ ២៨ឆ្នាំ រស់នៅ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅឃុំឃ្នាប ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ក្រោយពេលពិនិត្យរួច សមត្ថកិច្ចបានទាក់ទងទៅ ក្រុមគ្រួសារឲ្យមកទទួល សពជនរងគ្រោះ យកទៅធ្វើបុណ្យ តាមប្រពៃណី។ ក្រោយបង្កគ្រោះថ្នាក់ រថយន្តបង្ក ដែលគេមិនស្គាល់ ស្លាកលេខ បានបើករត់គេច បាត់ស្រមោលភ្លាមៗតែម្តង៕
Source from: watphnom-news.com
No comments:
Post a Comment