ម៉ូតូ ២​គ្រឿង​បោល​បុក​គ្នា នៅមុខ​ផ្ទះសំណាក់​ប្លូ​មូ​ន ស្លាប់​មនុស្ស ២ នាក់​គួរ​ឲ្យ​រន្ធត់​បំផុត

ម៉ូតូ ២​គ្រឿង​បោល​បុក​គ្នា នៅមុខ​ផ្ទះសំណាក់​ប្លូ​មូ​ន ស្លាប់​មនុស្ស ២ នាក់​គួរ​ឲ្យ​រន្ធត់​បំផុត

​ខេត្តកោះកុង៖យ៉ាង​ហោច​ណាស់​​ម​នុ​ស្ស២​នាក់បាន​​ស្លាប់​​ភ្លាមៗយ៉ាង​​អា​ណោ​ច​អា​ធ័ម​​បំ​ផុតកាល​ពី​​ថ្ងៃ​ទី​​២៧

​ខេត្តកោះកុង ៖ យ៉ាង​ហោច​ណាស់​​ម​នុ​ស្ស ២ ​នាក់ បាន​​ស្លាប់​​ភ្លាមៗ យ៉ាង​​អា​ណោ​ច​អា​ធ័ម​​បំ​ផុត កាល​ពី​​ថ្ងៃ​ទី​​២៧ ខែ​ម​ករា ឆ្នាំ​​២០​១៤ វេ​លា​​ម៉ោង​​ ១៦​​និង​​៣០ នា​ទី នៅ​តាម​​ប​ណ្តោយ​​ផ្លូវ មុខ​ផ្ទះ​​សំ​ណាក់​​ប្លូ​​មូ​ន ស្ថិត​​ក្នុង​ភូមិ​​៣ សង្កាត់​​ស្មាច់​មាន​ជ័យក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បន្ទាប់ពី​ជិះ​ម៉ូតូ​បុក​គ្នា យ៉ាង​ពេញទំហឹង ។

​ម៉ូតូ​បុក​គ្នា​នេះ​បង្កឡើង​ដោយ អ្នកបើកបរ​ឈ្មោះ ម៉ន ង៉ែត ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បើក​ម៉ូតូ​ម៉ាក​ហុងដា​វេ​វ ពណ៌​ក្រហម លាយ​ខ្មៅ គ្មាន​ស្លាក​លេខ បណ្តាលអោយ​រងរបួស​ជា​ទម្ងន់ ហើយ​ត្រូវបាន​បញ្ជូន មក​ព្យាបាល​នៅ មន្ទីរពេទ្យបង្អែក​ខេត្ត ហើយដោយ​សារ របួស​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូនបន្ត ទៅ​ព្យាបាល​នៅ​ភ្នំពេញ បាន​ស្លាប់​នៅវេលា​ម៉ោង ៣​និង​៣០ នាទី​ទៀបភ្លឺ ។

​ជនបង្ក​បាន​បើក​ទៅបុក​ម៉ូតូ ជនរងគ្រោះ​ឈ្មោះ ហម អ៊ូច ភេទ​ប្រុស អាយុ ៦៧​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បើក​ម៉ូតូ​ម៉ាក ហុងដា​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កោះកុង 1A-2216 បណ្ត​ល​អោយស្លាប់ នៅនឹងកន្លែង ចំណែក​ម៉ូតូ​ខូចខាត​ស្រាល រីឯ​ម៉ូតូ​ភាគី​បង្ក​ខូចខាត ផ្នែក​ខាងមុខ​ទាំងស្រុង ។ សាកសព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​សមត្ថកិច្ច ពុំទាន់​សម្រេច​បែបណា ដោយ​រង់ចាំ​ធ្វើ​បុណ្យសព​រួច ទើប​អោយ​ក្រុមគ្រួសារ ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ ៕

Wat 290115 Wat 290116


Source from: watphnom-news.com

No comments:

Post a Comment