នាង ហ្ស៊ូ ជូជូ ស្លៀករ៉ូបស្បៃប៉ាក់ក្បាច់ផ្កា បិទបាំងកេរ្តិ៍ខ្មាស់ផើយៗ គួរឲ្យស្រើបស្រាល

ប្រទេសចិន ៖ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ហុងកុង ក្នុងទីក្រុងហុងកុង ភាគខាងត្បូងនៃប្រទេសចិន មានប្រារព្ធពិធីបុណ្យភាពយន្ត អន្តរជាតិហុងកុង លើកទី៣៧ យ៉ាងអធិកអធ័មក្រៃលែងបំផុត ដោយមានការចូលរួមពីលោក MiriamYeung ឯកអគ្គរាជទូត នៃពិធីបុណ្យ HKIFF នេះ ព្រមទាំងសិល្បករ សិល្បការិនី មានជាង ៣០០ ផលិតកម្មភាពយន្ត មកពី ៦៨ ប្រទេស និងបណ្តាតំបន់ជាច្រើនទៀត ដែលបានមកបង្ហាញ នៅក្នុងពិធីបុណ្យនេះ។
អ្វីដែលធ្វើឲ្យទស្សនិកជន ស្រឡាំងកាំង និងនៅដិតដាមជាប់ ក្នុងក្រសែភ្នែកបំផុតនោះ គឺនៅពេលដែល តារាភាពយន្ត នាង ហ្ស៊ូ ជូជូ ជាតួឯកសម្តែង ក្នុងខ្សែភាពយន្តសិល្បៈ ប្រយុទ្ធរឿង "Ip Man: the Final Fight" បានបង្ហាញខ្លួន នៅលើកម្រាលព្រំក្រហម ស្ថិតក្នុងសម្លៀកបំពាក់ រ៉ូបស្បៃប៉ាក់ក្បាច់ផ្កា រចនាដ៏ស្រស់ស្អាត ឆ្លុះបញ្ចេញត្រង់ ៣ ចំណុចស្រើបស្រាល បិទបាំងផើយៗ គួរឲ្យត្រេកត្រអាលបំផុត ហើយរូបភាពរបស់នាង ក៏បានក្លាយជាព័ត៌មាន ក្តៅគគុកនៅលើទំព័រសារព័ត៌មានចិន នាថ្ងៃនោះផងដែរ។
មានប្រិយមិត្តអ្នកនិយម ប្រើប្រាស់អ៊ីនធើរណែត ជាច្រើនបាន អត្ថាធិប្បាយថា "វាពិតជាមិនទំនងទាល់តែសោះ ដែលនាងធ្វើបែបនេះ? តើអ្វីទៅជាសេចក្តីថ្លៃថ្នូរ និងភាពខ្មាសអៀន របស់ស្ត្រីជនជាតិចិន? ព្រឹត្តិការណ៍កម្រាលព្រំក្រហមនេះ កំពុងក្លាយជាគ្រោះថ្នាក់ ខណៈដែលពួកគេយកអ្វី ដែលជាការលាក់បាំងខ្លួនឯង មកបង្ហាញជាសាធារណៈបែបនេះ ! តើគណៈកម្មការត្រួតពិនិត្យវប្បធម៌ សិល្បៈទៅឯណា អស់ហើយ? "៕
Source from: watphnom-news.com