ម៉ូតូ ២គ្រឿងបោលបុកគ្នា នៅមុខផ្ទះសំណាក់ប្លូមូន ស្លាប់មនុស្ស ២ នាក់គួរឲ្យរន្ធត់បំផុត

ខេត្តកោះកុង ៖ យ៉ាងហោចណាស់មនុស្ស ២ នាក់ បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័មបំផុត កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ វេលាម៉ោង ១៦និង៣០ នាទី នៅតាមបណ្តោយផ្លូវ មុខផ្ទះសំណាក់ប្លូមូន ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យក្រុងខេមរភូមិន្ទ ខេត្តកោះកុង បន្ទាប់ពីជិះម៉ូតូបុកគ្នា យ៉ាងពេញទំហឹង ។
ម៉ូតូបុកគ្នានេះបង្កឡើងដោយ អ្នកបើកបរឈ្មោះ ម៉ន ង៉ែត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បើកម៉ូតូម៉ាកហុងដាវេវ ពណ៌ក្រហម លាយខ្មៅ គ្មានស្លាកលេខ បណ្តាលអោយរងរបួសជាទម្ងន់ ហើយត្រូវបានបញ្ជូន មកព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្ត ហើយដោយសារ របួសធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្ត ទៅព្យាបាលនៅភ្នំពេញ បានស្លាប់នៅវេលាម៉ោង ៣និង៣០ នាទីទៀបភ្លឺ ។
ជនបង្កបានបើកទៅបុកម៉ូតូ ជនរងគ្រោះឈ្មោះ ហម អ៊ូច ភេទប្រុស អាយុ ៦៧ឆ្នាំជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បើកម៉ូតូម៉ាក ហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 1A-2216 បណ្តលអោយស្លាប់ នៅនឹងកន្លែង ចំណែកម៉ូតូខូចខាតស្រាល រីឯម៉ូតូភាគីបង្កខូចខាត ផ្នែកខាងមុខទាំងស្រុង ។ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ហើយសមត្ថកិច្ច ពុំទាន់សម្រេចបែបណា ដោយរង់ចាំធ្វើបុណ្យសពរួច ទើបអោយក្រុមគ្រួសារ ចូលខ្លួនមកធ្វើការដោះស្រាយ ៕
Source from: watphnom-news.com