មូលហេតុដែល​មន្ត្រី​អនុរក្ស​បាញ់ ប្រធានការិយាល័យ​មធ្យោបាយ នៅតែ​ជា​អាថ៌កំបាំង​

មូលហេតុដែល​មន្ត្រី​អនុរក្ស​បាញ់ ប្រធានការិយាល័យ​មធ្យោបាយ នៅតែ​ជា​អាថ៌កំបាំង​

ខេត្តបន្ទាយមានជ័យ៖សមត្ថ​កិច្ច​​នគរ​បាលកា​រិ​យា​ល័យ​​ព្រ​ហ្ម​ទណ្ឌ​​ក​ម្រិត​ធ្ងន់បាន​​ចាប់​​ឃាត់​ខ្លួនម​ន្ដ្រី​​ពន្ធ​នា​គារ​​ម្នាក់ដែល​​បាន​​បាញ់​​ប្រ​ធានកា​រិ​យា​ល័យ​ម​ធ្យោ​បាយ​​នៃ​​ពន្ធ​នា​គារ

ខេត្តបន្ទាយមានជ័យ ៖ សមត្ថ​កិច្ច​​នគរ​បាល កា​រិ​យា​ល័យ​​ព្រ​ហ្ម​ទណ្ឌ​​ក​ម្រិត​ធ្ងន់ បាន​​ចាប់​​ឃាត់​ខ្លួន ម​ន្ដ្រី​​ពន្ធ​នា​គារ​​ម្នាក់ ដែល​​បាន​​បាញ់​​ប្រ​ធាន កា​រិ​យា​ល័យ​ម​ធ្យោ​បាយ​​នៃ​​ពន្ធ​នា​គារ ខេត្ដ​​បន្ទា​យ​មាន​ជ័យ ប​ណ្តា​ល​ឱ្យ​​រង​របួស​ធ្លាយ​​ភ្លៅ​​​ស្ដាំកាលពី​វេលា​ម៉ោង ៧​និង​១៥ នាទី​យប់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៤​នៅ​ការិយាល័យ​ខាងលើ ប៉ុន្តែ​រឿងហេតុ​ពិតប្រាកដ ដែល​នាំ​ឲ្យ​មានការ​បាញ់ប្រហារ​នេះ មិនទាន់មាន​ការទម្លាយ ឲ្យ​ដឹង​នៅឡើយ​ទេ​។​

​ប្រធានការិយាល័យ​រូបនោះ​ឈ្មោះ ឆន ឈឺ​ន ភេទ​ប្រុស អាយុ ៥០​ឆ្នាំ រីឯ​ជនដៃដល់​ឈ្មោះ មឿ​ន រៀន ជា​អនុប្រធាន​ផ្នែក​សន្ដិសុខ នៃ​ការិយាល័យ​ប្រតិ​ប​ត្ដិ ពន្ធ​នា​គារ​​ខេត្ដ​បន្ទាយមានជ័យ ។ ចំពោះ​មូលហេតុ​នៃ​ការបាញ់​នេះ មិនទាន់មាន​ប្រភព​ផ្លូវការ ទម្លាយ​ឱ្យដឹង​នៅឡើយ​ទេ តែបើ​តាម​ព័ត៌មាន​នានា បានឱ្យដឹងថា នៅពេល​ជនដៃដល់​បាញ់​ជនរងគ្រោះ គឺ​គ្រប់គ្នា​មិន​បានដឹង​ច្បាស់លាស់​ឡើយ តែ​បានដឹង​ខ្លះៗ​ថា អ្នក​ទាំងពីរ ស្ថិតនៅក្នុង​ការិយាល័យ មធ្យោបាយ នៃ​ពន្ធនាគារ​ខេត្ដ ។

​នៅពេល​កើតហេតុ ស្រាប់តែ​ឮស្នូរ​កាំភ្លើង​ផ្ទុះឡើង ហើយ​លោក ឆន ឈឺ​ន ស្រែកហៅ​មេ​ឱ្យជួយ ចំណែក​ឈ្មោះ មឿ​ន រៀន ដែលជា​អ្នកបាញ់ ក៏​មិន​រត់​ទៅណា​ដែរ ។ ចំពោះ​ហេតុការណ៍​នេះ លោក​ប្រធាន​ពន្ធនាគារ​ខេត្ដ បាន​ប្ដឹងទៅ​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ឱ្យ​ឃាត់ខ្លួន​ជនដៃដល់ នៅវេលា​ម៉ោង ៧​និង​១៥ នាទី​យប់​ថ្ងៃ​ដដែល ។ តាម​ព័ត៌មាន​ថា ជនដៃដល់​បាន​ប្រើ កាំភ្លើង​អាកា​ស្វាយ​បត់ បាញ់ ១​គ្រាប់​ត្រូវ​លោក ឆន ឈឺ​ន ធ្លាយ​ភ្លៅ​ខាងស្ដាំ ឯ​ជនរងគ្រោះ​ក៏មាន កាំ​ភ្លើងខ្លី​នៅ​ចង្កេះ​ដែរ តែ​មិនបាន​បាញ់​តបត​ឡើយ សុខ​ចិ​ត្ដ​ស្រែកហៅ​មេ​ឱ្យជួយ​៕

 Wat 31011



Source from: watphnom-news.com

No comments:

Post a Comment