ខឹង​ប្ដី​បន្ទោស​រឿង​ដើរលេង ផ្ទះ​អ្នកជិតខាង​ច្រើនពេក លេបថ្នាំប៉ង​សម្លាប់ខ្លួន​ទាំង​ក្មេង​ខ្ចី

ខឹង​ប្ដី​បន្ទោស​រឿង​ដើរលេង ផ្ទះ​អ្នកជិតខាង​ច្រើនពេក លេបថ្នាំប៉ង​សម្លាប់ខ្លួន​ទាំង​ក្មេង​ខ្ចី

​រាជធានី​ភ្នំពេញ៖ដោយ​សារ​​ខឹង​​ប្ដីស្ដី​ប​ន្ទោស​​ប​ន្ដិច​បន្ដួចរឿង​​ដើរ​លេង​​ផ្ទះ​​អ្នក​ជិត​ខាងភ្លេច​​ការ​ងារ​​ក្នុង​​គ្រួ​សារស្ត្រី​​ម្នាក់​​បាន​​លួច​​លេប​ថ្នាំអស់​​ជា​ច្រើន​​គ្រាប់

​រាជធានី​ភ្នំពេញ ៖ ដោយ​សារ​​ខឹង​​ប្ដី ស្ដី​ប​ន្ទោស​​ប​ន្ដិច​បន្ដួច រឿង​​ដើរ​លេង​​ផ្ទះ​​អ្នក​ជិត​ខាង ភ្លេច​​ការ​ងារ​​ក្នុង​​គ្រួ​សារ ស្ត្រី​​ម្នាក់​​បាន​​លួច​​លេប​ថ្នាំ អស់​​ជា​ច្រើន​​គ្រាប់ បណ្ដា​ល​ឱ្យ​​​បែក​ព​ពុះ​មាត់​ស​​ន្លប់ ត្រូវ​បាន​​ដឹក​យក​​ទៅ​​ស​ង្គ្រោះ នៅ​​​មន្ទីរ​ពេទ្យ​ភ្លាម​​ៗកាល​ពី​​វេ​លា ម៉ោង ៥​​និង​​៣០ នាទី​ល្ងាច​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៤ នៅ​ភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ស្ដ្រី​រងគ្រោះ​មានឈ្មោះ ធា អាយុ ៣៤​ឆ្នាំ មុខរបរ​មេផ្ទះ និង​មាន​ទីលំនៅ កន្លែងកើតហេតុ​ខាងលើ ។ ស្វាមី​ស្ដ្រី​រងគ្រោះ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គាត់​និង​ប្រពន្ធ បាន​ឈ្លោះប្រកែក​គ្នា​បន្ដិចបន្ដួច​សោះ ដោយ​ក្នុងនោះ គាត់​បាន​ស្ដីបន្ទោស ឱ្យ​ចេះ​រៀបចំផ្ទះ និង​កុំ​ដើរលេង ផ្ទះ​អ្នកជិតខាង​ច្រើនពេក ។

​ក្រោយពី​ស្ដីបន្ទោស​រួច បុរស​ជា​ប្តី​បានចេញ ទៅ​ក្រៅ​បាត់  រហូតដល់​ម៉ោង​ខាងលើ ទើប​ត្រឡប់មកវិញ ហៅ​ប្រពន្ធ​ឱ្យ​រៀប​បាយ​ហូប តែ​រក​មិនឃើញ ក៏​ឡើងទៅ​បន្ទប់​ដេក  ស្រាប់តែ​ឃើញ​ប្រពន្ធ កំពុង​ដេក​បែកពពុះមាត់ និង​ឃើញ​មាន​ថ្នាំ​ងុ​យ​ដេក ៤-៥ គ្រាប់​នៅក្បែរ​ខ្លួន ក៏​ប្រញាប់ប្រញាល់​ដឹក​ទៅកាន់​គ្លីនិក​ឯកជន ចោមចៅ តែ​ដោយ​​គ្រូពេទ្យ​ប្រាប់ថា មាន​អាកា​រៈ​ធ្ងន់ធ្ងរ ទើប​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ព្រះកុសុមៈ​តែម្ដងទៅ​៕

Wat 29016


Source from: watphnom-news.com

No comments:

Post a Comment