សិស្សសាលាដ៏ស្រស់ស្អាត តូចចិត្តសង្សារសុំចែកផ្លូវ អារដៃនិងលោតពីលើផ្ទះជាន់ទី៣

រាជធានីភ្នំពេញ ៖ សិស្សសាលាវ័យក្មេង និងស្រស់ស្អាតម្នាក់ បានឈ្លោះប្រកែកជាមួយសង្សារ ហើយទំនងជាតូចចិត្ត ដោយសារសង្សារ ដោះដៃសុំចែកផ្លូវផងនោះ បានយកកាំបិតអារដៃ សម្រក់ឈាមបង្ហាញក្តីស្មោះ ហើយលោតពីលើផ្ទះជាន់ទី៣ ធ្លាក់មកក្រោម បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង ៦និង៣០ នាទីល្ងាច ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅលើផ្ទះជាន់ទី៣ លេខ៨៣អឺ៣ តាមផ្លូវលេខ១៦១ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ។
យុវតីរងគ្រោះមាន ឈ្មោះ ជុង ចាន់យូ អាយុ ១៦ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះកើតហេតុ បានរងរបួសសន្លប់ស្តូកស្តឹង ត្រូវបានក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីនាងបានអារដៃឆ្វេងរបស់នាង និងលោតពីលើផ្ទះជាន់ទី៣ ប៉ុនប៉ងធ្វើអត្តឃាត។ ស្ត្រីឈ្មោះ សា មួយ អាយុ៦០ឆ្នាំ ជាម្តាយចិញ្ចឹម បានឲ្យដឹងថា មុនពេលកើតហេតុ កូនរបស់គាត់ មានទឹកមុខស្រពាប់ស្រពោន និងបាននិយាយថា នាងបានឈ្លោះគ្នា ជាមួយសង្សារ ដោយមានការ សុំចែកផ្លូវផងដែរ។
ពេលនោះគាត់មិនបាន ចាប់អារម្មណ៍និង ឃ្លាំមើលកូនស្រីទេ ស្រាប់តែមកដល់ ម៉ោងកើតហេតុខាងលើ នាងបានលោតពីផ្ទះជាន់ទី៣ បណ្តាលឲ្យរងរបួស សន្លប់ស្តូកស្តឹង។ ក្រុមគ្រួសារបានឲ្យដឹងថា ការលោតពីលើផ្ទះ ប៉ងសម្លាប់ខ្លួន របស់ឈ្មោះ ជុង ចាន់យូ ទំនងជានាង ឈ្លោះគ្នាជាមួយសង្សារ ទើបធ្វើឲ្យនាងមានទុក្ខក្រៀមក្រំ ខុចចិត្តខ្លាំងពេកក៏គិតខ្លី ហើយយកកាំបិតអារដៃ និងលោតពីលើផ្ទះតែម្តង៕
Source from: watphnom-news.com
No comments:
Post a Comment