ក្មេង​ឈាមរាវ​បើក​ម៉ូតូ​ទើបនឹង​ទិញ ជ្រុល​ទៅបុក​រថយន្ត ដួស​សន្លប់​បាក់ជើង​ទាំង ២​នាក់​

ក្មេង​ឈាមរាវ​បើក​ម៉ូតូ​ទើបនឹង​ទិញ ជ្រុល​ទៅបុក​រថយន្ត ដួស​សន្លប់​បាក់ជើង​ទាំង ២​នាក់​

​ខេត្ត​ព្រះសីហនុ៖ក្មេង​​ទំ​នើង២​​នាក់បាន​​បើក​​ម៉ូ​តូ​​ទើប​តែ​នឹង​​ទិញទៅ​បុក​​គូទ​​រថ​យន្តឡិច​​ស៊ី​ស​​៤៧០

​ខេត្ត​ព្រះសីហនុ ៖ ក្មេង​​ទំ​នើង ២​​ នាក់ បាន​​បើក​​ម៉ូ​តូ​​ទើប​តែ​នឹង​​ទិញ ទៅ​បុក​​គូទ​​រថ​យន្ត ឡិច​​ស៊ី​ស​​៤៧០ ពី​ក្រោយ ប​ណ្តា​ល​​ឲ្យ​​រង​របួស​​ធ្ងន់ បាក់​ជើង​​ឆ្វេង​​ទាំង​​២ នាក់ កាល​ពី​វេលា​​ម៉ោង ១៦​​និង​៤៥ នា​ទី​​ល្ងាច ថ្ងៃ​ទី​​២៨ ខែ​ម​ករា ឆ្នាំ​​២០​១៤ នៅ​​ចំ​ណុ​ចមុខ​សាលាខេត្ត​ព្រះសីហនុ ស្ថិត​ក្នុងភូមិ​៣ សង្កាត់ លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ហើយ​ម៉ូតូ​បាន​ខូចខាត មួយ​កំណាត់​មុខ ចំណែក​រថយន្ត កំពិត​ទ្វារក្រោយ ព្រមទាំង​បែក​កញ្ចក់​ក្រោយ ១​ផ្ទាំង​ផងដែរ ។

​ជនរងគ្រោះ​បាន​បើក​ម៉ូតូ ម៉ាក ណិ​ច ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រះសីហនុ  1D-3109 មានឈ្មោះ ឈ្មោះ  គុន សំណាង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជា​អ្នកបើកបរ រងរបួស​ធ្ងន់​បាក់ជើង​ឆ្វេង  ៣​ទៅ​៤ កំណាត់ និង​បែកក្បាល និង​ឈ្មោះ ស៊ឹម បញ្ញា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជា​អ្នករួមដំណើរ និង​ជា​ម្ចាស់​ម៉ូតូ រងរបួស​ធ្ងន់ បាក់ជើង​ឆ្វេង​ដូចគ្នា ចំណែក​ភាគី​រថយន្ត ម៉ាក​ឡិច​ស៊ី​ស ៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2I-2714 បើកបរ​ដោយ​ឈ្មោះ  Igor Romanovksi  ជនជាតិ​អ៊ីស្រាអែល ។​

​សាក្សី​បាន​ឲ្យ​ដឹងថា នៅមុន​កើតហេតុ គេ​បានឃើញ​រថយន្ត ទំនើប​មួយគ្រឿង បើកបរ​ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​បង្អង់​បត់​ឆ្វេង ស្របពេល នោះ​មាន​ម៉ូតូ​មួយគ្រឿង​ទៀត បើក​ពីក្រោយ​ស្រប​ទិស​គ្នា ចាប់​ហ្វ្រាំង​មិនទាន់ ក៏បាន​បុក​រថយន្ត យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​យុវជន​ទាំង ២​នាក់ ដេក​ដួលសន្លប់​ស្តូកស្តឹង នៅនឹងកន្លែង ត្រូវបាន ដឹក​យកទៅ​សង្គ្រោះ នៅ​គ្លីនិក​ឯកជន ប៉ុន្តែ​ដោយ​អាកា​រៈ របួសធ្ងន់​ពេក ក៏បាន​ដឹក​បន្ត​ទៅកាន់ រាជ ធានី​ភ្នំពេញ ៕

Wat 290111 Wat 29015


Source from: watphnom-news.com

No comments:

Post a Comment