នារី​បម្រើ​ការងារ​នៅកាស៊ី​ណូ ឌ្រី​ម​វើ​ល៍ ត្រូវ​ចោរ​ឆក់​កាបូប ដួល​ផ្កាប់មុខ​ហើម​ថ្ពាល់​ខាងឆ្វេង​

នារី​បម្រើ​ការងារ​នៅកាស៊ី​ណូ ឌ្រី​ម​វើ​ល៍ ត្រូវ​ចោរ​ឆក់​កាបូប ដួល​ផ្កាប់មុខ​ហើម​ថ្ពាល់​ខាងឆ្វេង​

​ក្រុង​ប៉ោយប៉ែត៖នារី​​ម្នាក់​​ជិះ​​ម៉ូតូស្គុ​ប​​ពី​​ស៊េ​រី​​ឆ្នាំ​​២០​១៤ត្រូវ​បាន​​ក្រុម​ចោរ​​មាន​​គ្នា២​​នាក់ឆក់​យក​​កា​បូប​ស្ពាយ​​ចំ​ហៀងក្នុង​នោះ​​មាន​​លុយ

​ក្រុង​ប៉ោយប៉ែត ៖ នារី​​ម្នាក់​​ជិះ​​ម៉ូតូ ស្គុ​ប​​ពី​​ស៊េ​រី​​ឆ្នាំ​​២០​១៤ ត្រូវ​បាន​​ក្រុម​ចោរ​​មាន​​គ្នា ២​​នាក់ ឆក់​យក​​កា​បូប​ស្ពាយ​​ចំ​ហៀង ក្នុង​នោះ​​មាន​​លុយ និង​​ទូរ​ស័ព្ទ​​ចំ​នួន ២​គ្រឿង ប​ណ្តា​ល​​ឲ្យ​​ដួល​​រង​របួស​​យ៉ាង​ដំ​ណំ បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​​ផ្អើលកាលពី​វេលា​ម៉ោង ៨​និង​៤០ នាទី​យប់ ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៤ ត្រង់ចំណុច​មុខ​វត្ត​សូរិយា​រាម ហៅ​វត្ត​ថ្មី ស្ថិតនៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​-​ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា ក្រោយពី​បានឃើញ ក្រុមចោរ​ឆក់យក​កាបូប​នារី​រងគ្រោះ បណ្តាល​ឲ្យ​នាង ដួល​ផ្កាប់មុខ ចំណែក​ម៉ូតូ​បាន​រង​ការខូចខាត ជាច្រើន​កន្លែង ត្រូវ​បាន​​អ្នកជិតខាង ជួយ​ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ឯកជន​។ នារី​រងគ្រោះ​មានឈ្មោះ អ៊ីង ដា​រី ហៅ​វិ​ន អាយុ ២៨​ឆ្នាំ មាន​មុខរប ជា​បុគ្គលិក​កាស៊ីណូ ឌ្រី​ម​វើ​ល៍ មាន​លំនៅឋាន ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​-​ក្រុង ប៉ោយប៉ែត​។​

​នារី​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយពេល​ចេញពី កន្លែង​មិត្តភក្ដិ​លក់​តុក្កតា និង​គ្រឿង​អនុស្សា​រី​យ៍ ខ្លួន​ក៏បាន​ជិះ​ម៉ូតូ ម៉ាក​ស្គុ​ប​ពី ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ធ្វើដំណើរ​ទៅផ្ទះ ស្រាប់តែ​ជិះ​ម៉ូតូ ទៅដល់​កន្លែង​ស្ងាត់​បន្តិច ក៏​លេចមុខ​ក្រុមចោរ ឆក់​កាបូបស្ពាយ​ចំហៀង មួយ​ទំហឹង​បណ្តាល​ឲ្យ​ដួល​ម៉ូតូ ហើយ​នាង​បាន​​ផ្កាប់មុខ រងរបួស​ហើម​ថ្ពាល់​ខាងឆ្វេង របួស​ដៃ​ខាងឆ្វេង និង​ជង្គង់​ផងដែរ​។​

​ចំណែក​ក្រុមចោរឆក់​នោះ នាង​មិន​បានឃើញ​មុខ​ច្បាស់​ទេ ពីព្រោះ​កន្លែងកើតហេតុ មាន​ភាព​ងងឹត គ្រាន់តែ​នាង​ចាំបាន​ថា ចោរឆក់​មាន​គ្នា ២​នាក់ និង​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម ស៊េរី​ថ្មី​រីឯ​ស្លាក​លេខ នាង​មិន​ចាំ​ទេ ។ នារី​រងគ្រោះ​បាន​បញ្ជាក់ថា ក្នុង​កាបូបស្ពាយ​នោះ មាន​កាបូប​លុយ ក្នុង​មាន​លុយ​ចំនួន ១​ម៉ឺន​២ ពាន់​បាត  ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​៥ មួយគ្រឿង ទូរស័ព្ទ​ណូគា មួយគ្រឿង កាត​ធនាគារ មួយ​សន្លឹក​និង អត្តសញ្ញាណប័ណ្ណ​ជនជាតិខ្មែរ មួយ​សន្លឹក​៕

Wat 270216


Source from: watphnom-news.com

No comments:

Post a Comment