ប្ដឹង​ស្នង​នគរបាល​ខេត្តកំពង់ស្ពឺ និង​មន្ត្រីនគរបាល​យុត្តិធម៌ ពីបទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​

ប្ដឹង​ស្នង​នគរបាល​ខេត្តកំពង់ស្ពឺ និង​មន្ត្រីនគរបាល​យុត្តិធម៌ ពីបទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​

​រាជធានី​ភ្នំពេញ៖លោក​​ជាមុនីប្រ​ធាន​​ស​ហ​ជីព​​សេ​រី​​កម្ម​ករកាល​ពី​​ថ្ងៃ​ទី​​២៨ខែ​ម​ករា

​រាជធានី​ភ្នំពេញ ៖ លោក​ ​ជា មុនី ប្រ​ធាន​​ស​ហ​ជីព​​សេ​រី​​កម្ម​ករ កាល​ពី​​ថ្ងៃ​ទី​​២៨ ខែ​ម​ករា ឆ្នាំ​​២០​១៤ បាន​ដាក់​​ពាក្យ​ប​ណ្ដឹង ប្ដឹង​​លោក​​ស្នង​​ការ​នគរ​បាល ខេត្ត​កំ​ពង់​ស្ពឺ និង​​ម​ន្រ្តី​នគរ​បាល​​យុ​ត្តិ​ធម៌ ពាក់​ព័ន្ធ​​ពី​បទ ធ្វើ​​ឲ្យ​​ខូច​ខាត​​ដោយ​​ចេ​ត​នា ប្រព្រឹត្ត​​នៅ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៣ ដោយ​ទាមទារ​សំណង​ខូចខាត និង​សូម​ឲ្យ​ផ្ទ​ន្ទា​ទោស លោកស្នងការ និង​មន្ត្រី​ពាក់ព័ន្ធ​តាមច្បាប់​។​

យោងតាម​ពាក្យបណ្តឹង របស់លោក​ជា មុនី​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៣ កងកម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ស្ពឺ បាន​ចាប់​យក រថយន្ត​របស់​សហជីព សេរី​កម្មករ​ចំនួន ១​គ្រឿង ម៉ាក​តា​កូ​ម៉ា ព្រមទាំង​កូនសោ រថយន្ត​ដោយ​ចោទ​ទុក ជា​វត្ថុតាង ក្នុង​ហេតុ​ការ​ណ៍​​កម្ម​ករ រោង​ចក្រ​​សា​​ប្រ៊ី​ណា ក្នុង​ស្រុក​​សំ​រោង​ទោង​ នាំ​គ្នា​​ធ្វើ​​កូដកម្ម​ទាមទារ លក្ខខណ្ឌ​ការងារ​ល្អប្រសើរ ហើយក៏​កើតមាន​អំពើហិង្សា ប៉ះទង្គិច​គ្នា​រវាង​កម្លាំង​សមត្ថកិច្ច និង​បុគ្គលិក​សហជីព ព្រម​ទាំង​កម្មករ កម្មការិនី​រោងចក្រ​។​
 
​លោក ជា មុនី និយាយថា​ក្រោយ​ការ ចាប់យក​នូវ​ទ្រព្យ​សម្ភារៈ របស់​​ស​ហ​ជីព​​សេ​រី​​ក​ម្ម​ករ  និង​​​របស់​​​បុ​គ្គ​លិ​ក​​ស​​ហ​​ជីព ព្រមទាំង​របស់​កម្មក​រ​មួយចំនួន​នោះ សមត្ថ​កិច្ច​​នគរបាល មិនបាន​បញ្ជូន​វត្ថុ​ចាប់ យក​ប្រគល់​មក​ឲ្យ​ស្ថាប័ន តុលាការ​ភ្លាមៗ​ឡើយ ហើយ​បានធ្វើ​ឲ្យ​ខូចខាត​ឡាន​នោះ ទាំង​ខាងក្នុង​និង​​​ខាង​ក្រៅ ទើប​តែ​​នៅ​​ថ្ងៃ​ទី​៣ ខែ​មក​រា  បាន​សមត្ថកិច្ច​យកមក​ប្រគល់ ឲ្យ​ស្ថាប័ន​តុលាការ​រក្សាទុក បន្ទាប់ពី​ដឹងថា ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកំពង់ស្ពឺ បានសម្រេច​ប្រគល់​វត្ថុ​ដែល​ចាប់ យក​ឲ្យ​ម្ចាស់​ដើម​វិញ​។​

​លោក ជា​មុនី បាន​ពិនិត្យមើល​រថយន្ដ ដែល​នគរបាល​ខេត្តកំពង់ស្ពឺ ចាប់យក​នោះ ឃើញ​មានការ​ខូចខាត​យ៉ាងច្រើន ខុសពី​ស្ថានភាព​ដើម​របស់​រថយន្ដ ជាហេតុ​ធ្វើ​ឲ្យ​លោក​មិនអាច​ទទួលយកបាន នូវ​រថយន្ត​នោះ មកប្រើប្រាស់​បានឡើយ​។  ក្នុង​ពាក្យបណ្ដឹង លោក ជា មុនី បាន​សំណូមពរ​ដូចតទៅ ១- សូម​ឲ្យ​មានការ​ផ្ដន្ទា​ទោស ទៅលើ​លោកស្នងការ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ស្ពឺ និង​​ម​ន្ត្រី​ន​គរ​បាល​​យុ​ត្តិ​ធម៌ ពាក់​ព័ន្ធ​​ពី​បទ ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា តាម​នីតិវិធី​នៃ​ច្បាប់​។ ២- សូម​ឲ្យ​លោកស្នងការ នៃ​​ស្នង​ការ​ដ្ឋាន​​នគរ​បាល ខេត្ត​កំ​ពង់​ស្ពឺ និង​មន្ត្រីនគរបាល​យុត្តិធម៌ ពាក់ព័ន្ធ​រ៉ាប់រង​ចេញសង ថ្លៃ​ការខូចខាត​រថយន្ដ ដែល​ចាប់យក​ពី​សហជីព​សេរី​កម្មករ នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​៕

Wat 31016 Wat Keo pisey


Source from: watphnom-news.com

No comments:

Post a Comment