ផឹកស្រវឹងនឹកសង្សារចាស់ ចាប់ផ្តួលឱបថើបរំលោភរហូតបានសម្រេច ព្រឹកឡើងជាប់ខ្នោះ

ខេត្តបាត់ដំបង ៖ បុរសម្នាក់ផឹកស៊ីស្រវឹង បែកគំនិតចាប់រំលោភស្ត្រីម្នាក់ ពេលកំពុងចាំផ្ទះឲ្យសាច់ញាតិ អង្គុយមើលទូរទស្សន៍ម្នាក់ឯង កាលពីវេលាម៉ោង ៧និង៣០ នាទី យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ នៅចំណុចភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ហើយជនសង្ស័យត្រូវ កម្លាំងអាវុធហត្ថឃាត់ខ្លួន កសាងសំណុំរឿងពីបទរំលោភសេពសន្ថវៈ បញ្ជូនទៅកាន់តុលាការ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៤ ដើម្បីចាត់ការតាមនីតិវិធី ហើយចំណែកស្ត្រីរងគ្រោះ ត្រូវក្រុមប្រឹក្សាឃុំព្រៃស្វាយ បញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យ។
លោក ឡាច ប្រុស នាយការិយាល័យ ប្រឆាំងបទល្មើស អាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា បុរសសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ ធៀន នី អាយុ ២៧ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅ ក្នុងភូមិកើតហេតុ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ សេក ម៉ុម អាយុ ២០ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅក្នុងភូមិ កើតហេតុជាមួយគ្នា បានប្រាប់សមត្ថកិច្ចថា ឈ្មោះ ធៀន នី ស្រវឹងស្រាបានមកជួបខ្លួន កំពុងអង្គុយមើលទូរទស្សន៍ម្នាក់ឯង ក៏ចាប់ឱបផ្តួលសម្រាតខោក្នុងក្រៅមិនបានដោះអាវទេ ហើយធ្វើសកម្មភាពរំលោភខ្លួនតែម្តង លុះព្រឹកឡើងនាងបានប្រាប់សាច់ញាតិ ក៏នាំគ្នាទៅដាក់ពាក្យបណ្តឹងតែម្តង។
ឈ្មោះ ធៀន នី ជាជនសង្ស័យ បានសារភាពថា មុនពេលកើតហេតុ ខ្លួនបានផឹកស៊ីជាមួយមិត្តភក្តិ តាំងពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ ហើយដល់ម៉ោង៧ យប់ដោយនឹកឃើញនាង ម៉ុម ដែលធ្លាប់មានស្នេហា ធ្លាប់ថើបញក់ញីជាមួយនាង អស់ពេល ៨ខែមកហើយ តែមិនស៊ីជម្រៅ ក៏ទៅរកនាង។ ពេលទៅដល់ផ្ទះអ៊ុំ ឈ្មោះ សួង ស្រី ដែលនាង ម៉ុម តែងតែនៅចាំផ្ទះនោះ បានហៅនាងឲ្យបើកទ្វារ ពេលនាង ម៉ុម បើកទ្វារ ខ្លួនបានសួរថា មាននរណានៅអត់ ? ពេលនោះនាងថា គ្មាននរណានៅទេ ក៏ចាប់នាងផ្តួលឱបថើប ដូចលើកមុនៗ តែលើកនេះជ្រុល ដល់ចាប់រំលោភនាងតែម្តង៕
Source from: watphnom-news.com
No comments:
Post a Comment