​ឡើងលើ​ដំបូលផ្ទះ​ផ្លាស់ប្តូរ​ទទឹក​ដែល​ពុកផុយ ភ្លាត់ជើង​ធ្លាក់​មក​ដី​កម្ពស់ ៧​ម៉ែត្រ​ស្លាប់​ភ្លាមៗ​

​ឡើងលើ​ដំបូលផ្ទះ​ផ្លាស់ប្តូរ​ទទឹក​ដែល​ពុកផុយ ភ្លាត់ជើង​ធ្លាក់​មក​ដី​កម្ពស់ ៧​ម៉ែត្រ​ស្លាប់​ភ្លាមៗ​

​ខេត្តកណ្តាល​៖បុរស​​ម្នាក់​​បាន​​ប្រ​កាច់​​ស្លាប់​​ភ្លាមៗយ៉ាង​​អា​ណោច​អា​ធ័ម​​បំ​ផុតខ​ណៈ​ដែល​​ជន​រង​គ្រោះ​​ឡើង​​ទៅ​​លើ​ដំ​បូល​​ផ្ទះ​​ឪ​ពុកផ្លា​ស់​ប្តូរ​​ទ​ទឹក​​ដែល​ចាស់​ធ្លុះ​ធ្លាយហើយ​​​បាន​​ជ្រុល​ជើងធ្លាក់​​ពី​​ក​ម្ពស់​​ប្រ​មា​ណ

​ខេត្តកណ្តាល ​៖ បុរស​​ម្នាក់​​បាន​​ប្រ​កាច់​​ស្លាប់​​ភ្លាមៗ យ៉ាង​​អា​ណោច​អា​ធ័ម​​បំ​ផុត ខ​ណៈ​ដែល​​ជន​រង​គ្រោះ​​ ឡើង​​ទៅ​​លើ​ដំ​បូល​​ផ្ទះ​​ឪ​ពុក ផ្លា​ស់​ប្តូរ​​ទ​ទឹក​​ដែល​ចាស់​ធ្លុះ​ធ្លាយ ហើយ​​​បាន​​ជ្រុល​ជើង ធ្លាក់​​ពី​​ក​ម្ពស់​​ប្រ​មា​ណ ៧​​ម៉ែត្រ មក​លើ​​ដី​​បោក​ក្បាល​មួយ​ទំ​ហឹង កាល​ពី​​វេ​លា​​ម៉ោង ៣​និង​៣០ នាទី​រសៀល ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៤ ស្ថិតក្នុង​ភូមិ​ព្រែក​ដូន​ហែម ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​

​ជនរងគ្រោះ​មានឈ្មោះ រី រដ្ឋា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​ជា​ជាងផ្សារដែក បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ ជាមួយ​ឪពុកម្តាយ ក្នុងភូមិ​-​ឃុំ កើតហេតុ​ខាងលើ ។ សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន ឪពុក​បង្កើត​ប្រើ​ឲ្យ​ឡើង ទៅលើ​ដំបូលផ្ទះ ដើម្បី​ផ្លាស់ប្តូរ​ទទឹក​ថ្មី ព្រោះ​ទទឹក​ចាស់​បាន​ពុក ធ្លុះ​ធា​យ​អស់​ទៅហើយ ហើយ​ក្រោយមក ជនរងគ្រោះ ក៏បាន​ដាក់​ជណ្តើរ​ឡើងទៅ​លើដំបូល​ផ្ទះ ។​

​ពេលទៅដល់​លើដំបូល​ហើយ​នោះ ជនរងគ្រោះ​បាន​ប្រាប់​ឈ្មោះ ជឹម ទិ​ត ភេទ​ប្រុស ដែល​ត្រូវជា​បងប្អូន ឲ្យ​ហុច​ទទឹក​ឲ្យ ខណៈ​កំពុង​ទទួល​ទទឹក ពី​ឈ្មោះ ជឹម ទិ​ត  ជនរងគ្រោះ​ក៏បាន​ជ្រុលជើង ជាន់​ខុស​ដំបូលផ្ទះ របូតដៃ​ធ្លាក់ចុះ​មកក្រោម ដែលមាន​កម្ពស់ ប្រមាណ ៧​ទៅ​៨ ម៉ែត្រ ប្រកាច់​ស្លាប់ ភ្លាមៗ​តែម្តង ។ សមត្ថ​កិច្ច​បាន​ចុះទៅ ត្រួតពិនិត្យ​សាកសព​ជនរងគ្រោះ ហើយ​បាន​បញ្ជាក់ថា ជនរងគ្រោះ​បាន​បាក់ក និង​ដៃជើង ទើប​បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​ដូច្នេះ​៕

Wat 29037


Source from: watphnom-news.com

No comments:

Post a Comment