បុគ្គលិក​ក្រុមហ៊ុន​តូ​តា​ល់ និយាយ​ពី​រឿង​បក្ខពួកនិយម ដេញ​អ្នក​ចាស់ៗ ដាក់​គ្នាឯង​ចូល​

បុគ្គលិក​ក្រុមហ៊ុន​តូ​តា​ល់ និយាយ​ពី​រឿង​បក្ខពួកនិយម ដេញ​អ្នក​ចាស់ៗ ដាក់​គ្នាឯង​ចូល​

​ខេត្តកណ្តាល៖បុគ្គ​លិក​​ក្រុម​ហ៊ុន​​តូ​​តា​ល់​​ប្រ​មា​ណ៣០​​នាក់ដែល​​កំ​ពុង​​ប​ម្រើ​​ការ​ងារ​​តាម​​ផ្នែកនៅ​ក្នុង​​ក្រុម​ហ៊ុន​​ធំស្ថិត​នៅ​​ភូមិ​​ខ្សុំឃុំ​​ប​ន្ទាយ​ដែក

​ខេត្តកណ្តាល ៖ បុគ្គ​លិក​​ក្រុម​ហ៊ុន​​តូ​​តា​ល់​​ប្រ​មា​ណ ៣០​​នាក់ ដែល​​កំ​ពុង​​ប​ម្រើ​​ការ​ងារ​​តាម​​ផ្នែក នៅ​ក្នុង​​ក្រុម​ហ៊ុន​​ធំ ស្ថិត​នៅ​​ភូមិ​​ខ្សុំ ឃុំ​​ប​ន្ទាយ​ដែក ស្រុក​​កៀន​ស្វាយ ខេត្ត​ក​ណ្តា​ល បាន​ធ្វើ​​កូដ​កម្ម​​ព្រម​ៗ​​គ្នា កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​​២៨ ខែ​កុម្ភៈ ឆ្នាំ​​២០​១៤បន្ទាប់ពី​អ្នកគ្រប់គ្រង​ក្រុមហ៊ុន បញ្ឈប់​បុគ្គលិក ២​នាក់ ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់ ។​

​ការធ្វើ​កូដកម្ម​នេះ គឺ​ទាមទារ​ឲ្យ​ភាគី​ក្រុមហ៊ុន ទទួលយក​បុគ្គលិក ២​នាក់ ចូល​បម្រើ​ការងារ វិញ ដោយ​ក្រុម​កូដ​ករ​អះអាងថា ថៅកែ​ក្រុមហ៊ុន​បាន​បញ្ឈប់​បុគ្គលិក គ្មាន​​ហេតុផល​ច្បាស់លាស់ និង​គ្មាន​កំហុស ។ បុគ្គលិក​ទាំង ២​នាក់ ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ​នោះ មានឈ្មោះ ស្រី មនោ ភេទ​ប្រុស មុខងារ​ប្រធាន​ផ្នែក​ប្រេង​នៅ​ក្នុង​ក្រុមហ៊ុន និង​ឈ្មោះ ធូ​ន ឆ្លូវ​រិ​ទ្ធ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខងារ​ជា​អ្នកចេញ​ប័ណ្ណ​គយ ។​

​ការបញ្ឈប់​បុគ្គលិក​ទាំង ២​នាក់​នេះ ត្រូវបាន​ភាគី​ក្រុមហ៊ុន ហៅ​ឲ្យ​ទៅ​ជួប​នៅ​ការិយាល័យ​កណ្តាល នាទី​ក្រុងភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៤ គឺ​មិនបាន​សួរ​ហេតុផល​ច្បាស់លាស់ មុនពេល​បញ្ឈប់​នោះទេ ស្រាប់តែ​ទៅដល់​ការិយាល័យ​កណ្តាល ភាគី​ក្រុមហ៊ុន​បង្ខំ​ឲ្យ​ផ្តិតមេដៃ បញ្ឈប់​ពី​ការងារ​តែម្តង ។ បុគ្គ​លិក​​ដែល​កំពុង​ធ្វើ​កូដកម្ម បាន​និយាយ​ដូចៗ​គ្នា​ថា ការគ្រប់គ្រង​របស់​ថៅកែ​ក្រុមហ៊ុន មិន​អនុវត្តន៍​តាមច្បាប់​ការងារ របស់​ប្រទេស​កម្ពុជា​នោះឡើយ គឺ​បញ្ឈប់​បុគ្គ​លិក គ្មាន​ហេតុផល​ច្បាស់លាស់ ហាក់ដូចជា​ធ្វើឡើង​ដោយមាន​អ្នក​ញុះញង់​នៅ​ពីក្រោយ ហើយ​ដាក់​បក្ខពួក​គ្នា​គេ​ចូល ។​

​មានការ​បញ្ជាក់​ផងដែរ​ថា កន្លងមក​ភាគី​ខាង​ក្រុមហ៊ុន បាន​បណ្តេញ​បុគ្គលិក ៤-១០ នាក់​រួចមកហើយ ដោយ​មិនបាន​អនុវត្តន៍ តាមច្បាប់​ការងារ​នោះឡើយ គឺ​ធ្វើ​តាម​​អំពើ​ចិត្ត​របស់ខ្លួន ។ ដោយមាន​ការព្រួយបារម្ភ ខ្លាច​បាត់បង់​ការងារ ពួកគេ​ក៏​ព្រមព្រៀងគ្នា ធ្វើ​កូដកម្ម​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​កុ​ម្ភះ តែម្តង ដើម្បី​ទាមទារ​ឲ្យ​ខាង​ក្រុម​ហ៊ុន អនុវត្តន៍​ច្បាប់​ការងារ និង​ទទួលយក​បុគ្គលិក​ទាំង ២​នាក់ ចូល​បម្រើ​ការងារ​វិញ និង​សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​ផង​៕

Wat 28027


Source from: watphnom-news.com

No comments:

Post a Comment