នាង Ye Zixue ស្លៀកឈុតដ៏សិចស៊ី បង្ហាញកេរម៉ែចែកឲ្យ មិនក្រែងចិត្តទស្សនិកជន

ប្រទេសចិន ៖ ក្នុងកម្មវិធីពិព័រណ៍រថយន្ដ Guangzhou Auto Show ២០១៣ ដែលបានប្រព្រឹត្ដទៅ នៅក្នុងទីក្រុង Guangzhou ប្រទេសចិន មានការចូលរួមពីភ្ញៀវកិត្ដិយស ក៏ដូចជាតារាម៉ូដែល ស្រស់ស្អាត ជាច្រើនរូបផងដែរ ហើយកម្មវិធីនេះបានបញ្ចប់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍មិនភ្លេចនោះ គឺការស្លៀកពាក់ដ៏សិចស៊ី របស់តារាមួយចំនួន រហូតលេចចេញកេរម៉ែចែកឲ្យផងដែរ។
ជាមួយគ្នានេះដែរ ភ្ញៀវកិត្ដិយសជាច្រើនមាន ការភ្ញាក់ផ្អើលនិង ជ្រួលជ្រើមយ៉ាងខ្លាំង ប៉ុន្ដែហេតុការណ៍នេះ មិនមែនពួកគាត់ភ្ញាក់ផ្អើល នឹងរថយន្ដដែលគេ ដាក់តាំងបង្ហាញនោះឡើយ គឺគ្រប់ៗគ្នាឃើញតារាម៉ូដែលស្រីម្នាក់ គឺនាង Ye Zixue ស្លៀកឈុតដ៏សិចស៊ីមួយ ។ ទោះជាយ៉ាងណា ត្រឹមឈុតសិចស៊ី គឺមិនអីឡើយ ប៉ុន្ដែនាង Ye Zixue បានលេចកេរខ្មាស ទាំងមិនដឹងខ្លួនទាំងមុខ ទាំងក្រោយតែម្ដងដោយសារតែឈុត ដ៏សិចស៊ីរបស់នាង។ គួរបញ្ជាក់ផងដែរថា នាង Ye Zixue គឺជាតារាម៉ូដែលស្រីរបស់ក្រុមហ៊ុន រថយន្ដ Mercedes-Benz នៅក្នុងកម្មវិធី Guangzhou Auto Show ២០១៣ ដែលបង្កើតឲ្យមាន ភាពភ្ញាក់ផ្អើលនោះ ៕
Source from: watphnom-news.com