ផ្អើល​រឿង មេបញ្ជាការ​អាវុធហត្ថ​ស្រុកប​វេ​ល ដក​កាំភ្លើងខ្លី​វាយ​ភ្ជង់ គំរាម​ពលរដ្ឋ​ស្លូតត្រង់​

ផ្អើល​រឿង មេបញ្ជាការ​អាវុធហត្ថ​ស្រុកប​វេ​ល ដក​កាំភ្លើងខ្លី​វាយ​ភ្ជង់ គំរាម​ពលរដ្ឋ​ស្លូតត្រង់​

​ខេត្តបាត់ដំបង៖មេ​ប​ញ្ជា​ការ​​អា​វុធ​ហត្ថស្រុក​ប​​វេ​លឈ្មោះសុខ​ជាសំ​ណាងក្នុង​ស្ថាន​ភាព​មួរ​ម៉ៅនិង​​បក្ខ​ពួក

​ខេត្តបាត់ដំបង ៖ មេ​ប​ញ្ជា​ការ​​អា​វុធ​ហត្ថ ស្រុក​ប​​វេ​ល ឈ្មោះ សុខ​ជា សំ​ណាង ក្នុង​ស្ថាន​ភាព​មួរ​ម៉ៅ និង​​បក្ខ​ពួក បាន​​ដក​​កាំ​ភ្លើង​ខ្លី​​វាយ​​ភ្ជង់ គំ​រាម​​ប្រ​ជា​ពល​រដ្ឋ​ស្លូត​ត្រង់ កាល​ពី​វេ​លា​​ម៉ោង ៩​​និង​​៣៦ នាទី​​យប់​​ថ្ងៃ​ទី​​២៦ ខែ​មេ​សា ឆ្នាំ​​២០​១៤នៅ​ចំណុច​ក្រុម​៦ ភូមិ​ត្រពាំង​ក្បាលស្វា ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល​រហូតមកដល់​ថ្ងៃទី​៣០ ខែមេសា មិនទាន់​ត្រូវបាន សមត្ថកិច្ច​កោះហៅ សាកសួរ​នៅឡើយ​ទេ​។​

​តាម​ប្រភពពី​ជនរងគ្រោះ​ឈ្មោះ យួ​ម យឿ​ត ភេទ​ប្រុស អាយុ ៥០​ឆ្នាំ បានអោយដឹងថា កាលពី​វេលា​ម៉ោង ៩​និង​៣៦ នាទី យប់​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៤ លោក សុខ​ជា សំណាង និង​បក្ខពួក​ចំនួន ២​រថយន្ត បានមក​ដល់ផ្ទះ​របស់​ខ្លួន  ស្រែក​រក​ឈ្មោះ អា​ឆា​លី អាយុ ២៣​ឆ្នាំ ជា​ក្មួយ​របស់ខ្លួន ពេលនោះ​ឈ្មោះ ងិន ក្តឹប អាយុ ២១​ឆ្នាំ ជា​ប្អូន​របស់​ឈ្មោះ ឆា​លី បាន​ចេញទៅ​ជួប ត្រូវ​លោក សុខ​ជា សំណាង ដក​កាំភ្លើងខ្លី វាយ​ចំក្បាល​បណ្តាល​ឲ្យ រងរបួស​បែកចេញ​ឈាម​។​

​បន្ទាប់មក​លោក​មេបញ្ជាកា​រូបនេះ ស្រែកថា អា​យឿ​ត នៅឯណា ? ដែល​ពេលនោះ ខ្លួន​កំពុង​ដេក ងើប​មក​សួរនាំ​ក៏ត្រូវ បុរស​មេ​អាវុធហត្ថ​រូបនេះ កាន់​កាំភ្លើងខ្លី​ភ្ជង់​ជាប់ សំឡុត​គំរាមកំហែង​ទាំង​ស្រវឹង មិន​ស្តាប់​ហេតុផល ពេលនោះ​ខ្លួន​ក៏​ដើរ​ថយក្រោយ មក​ជិត​ប្រពន្ធ​ក៏ត្រូវ​លោក សុខ​ជា សំណាង ភ្ជង់​ប្រពន្ធ​ខ្លួន​ទៀត សួររក​ឈ្មោះ អា​ឆា​លី ពេលនោះ​ប្រពន្ធ​ខ្លួន​អង្វរ និង​ប្រាប់ថា រឿង អា​ឆា​លី ជា​រឿង​ផ្សេង មិន​ទាក់ទង​និង​ក្រុមគ្រួសារ​នេះ​ទេ ហើយក៏​មិនដឹង​វា​ប្រព្រឹត្ត​អ្វី​ខុស​ដែរ ក្រោយមក​កម្លាំង​អាវុធហត្ថ បាននាំគ្នា​បើករថយន្ត ត្រឡប់​ទៅវិញ​បាត់​។​

​ជនរងគ្រោះ​ឈ្មោះ យួ​ម យឿ​ត បាន​ឲ្យ​ដឹងថា គាត់​បានដាក់​បណ្តឹង ទៅខាង​នគរបាល ឲ្យ​ជួយ​រក​យុត្តិធម៌​តាមផ្លូវ​ច្បាប់ ព្រោះ​បុគ្គល​នេះ បាន​ប្រើ​អំណាច​និង​តួនាទី​ជ្រុល ដក​កាំភ្លើង​វាយ​ជនស្លូតត្រង់ តាមតែ​អំពើ​ចិត្ត​។ អ្នកសារព័ត៌មាន មិនអាច​ធ្វើការ​ទំនាក់ទំនង ជាមួយ​លោក សុខ​ជា សំណាង ដើម្បី​សុំ​ការបំភ្លឺ​បានឡើយ​។ ពាក់ព័ន្ធ​ករណីនេះ លោក អឿ​ម ទិ​ត្យ អធិការ​ស្រុក​ប​វេ​ល បានអោយដឹងថា ករណីនេះ​មិនមាន របួសស្នាម​ធ្ងន់ធ្ងរ​ទេ ហើយ​បណ្តឹង​នៅត្រឹម​ប៉ុស្តិ៍​ឃ្លាំង​មាស នៅឡើយ​។​

​ចំពោះ​មតិ​មហាជន​បាន​រិះគន់ថា ពាក់ព័ន្ធ​ករណី លោក សុខ​ជា សំណាង មេបញ្ជាកា​ស្រុក​ប​វេ​ល ដក​កាំភ្លើងខ្លី​វាយ​ភ្ជង់ គំរាមកំហែង​ជនស្លូតត្រង់ វា​ពិតជា​ខុស​ហើយ បើ​បណ្តឹង​ត្រឹម​អធិការ​ស្រុក ក៏​ពិបាក​ចាត់ការ ទៅលើ​ជនបង្ក ព្រោះ​មេបញ្ជាការ និង​អធិការ ធ្លាប់​ហូបបាយ​ចាន​មួយ តែ​ពីរ​នាក់ ដូចនេះ​ជនរងគ្រោះ​គួរ​ដាក់​បណ្តឹង ទៅ​តុលាការ ឬ​អង្គការសិទ្ធិមនុស្ស ទើប​មាន​ប្រសិទ្ធភាព​៕

Wat 300418


Source from: watphnom-news.com

No comments:

Post a Comment