អណ្តូង​មរណៈ​ឆក់យក​ជីវិត បងប្អូន​ប្រុស​ស្រី ៧​នាក់ ដោយសារតែ​តាមរក​លុយ ៣​ពាន់​រៀល​

អណ្តូង​មរណៈ​ឆក់យក​ជីវិត បងប្អូន​ប្រុស​ស្រី ៧​នាក់ ដោយសារតែ​តាមរក​លុយ ៣​ពាន់​រៀល​

​ខេត្តសៀមរាប ៖មនុស្ស​​ប្រុស​​ស្រី៧​​នាក់ត្រូវ​បាន​​ស្លាប់​​ក្នុង​​អ​ណ្តូង​​លូក្នុង​ពេល​​តែ​មួយនិង​​ម្នាក់​ទៀតត្រូវ​​អ្នក​ស្រុក​​ជួយ​ស​ង្គ្រោះ​​រួច​ផុត​​ពី​​សេច​ក្តី​ស្លាប់

​ខេត្តសៀមរាប  ៖ មនុស្ស​​ប្រុស​​ស្រី ៧​​នាក់ ត្រូវ​បាន​​ស្លាប់​​ក្នុង​​អ​ណ្តូង​​លូ ក្នុង​ពេល​​តែ​មួយ និង​​ម្នាក់​ទៀត ត្រូវ​​អ្នក​ស្រុក​​ជួយ​ស​ង្គ្រោះ​​ រួច​ផុត​​ពី​​សេច​ក្តី​ស្លាប់ ខ​ណៈ​ដែល​​ពួក​គេ​​បាន​​ចុះ ទៅ​យក​​លុយ​​ដែល​​បាន​​ធ្លាក់​​ក្នុង​​អ​ណ្តូង ចំ​នួន ៣​​ពាន់​​រៀល​​ប៉ុណ្ណោះ កាលពី​វេលា​ម៉ោង ៥​និង​២៥ នាទី​ល្ងាច ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៤ នៅ​ភូមិ​សាលា​ក្រ​វ៉ាន់ ឃុំ​រំចេក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

​សាក្សី​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​ឪពុក​ជនរងគ្រោះ​ទាំងនោះ បាន​ធ្លាក់​ដែកកេះ និង​លុយ​ចំនួន​៣​ពាន់​រៀល ហើយក៏​បាន​ចុះ​ស្រង់​ដែកកេះ​នោះ នៅសល់តែ​លុយ ហើយ​នៅពេល​កូនៗ​មកដល់​ផ្ទះ ដឹង​ពី​ការបាត់​លុយ​ក្នុង​អណ្តូង​នេះ ក៏​ចុះទៅ​ស្រង់ ស្រាប់តែ​បាត់មាត់​បាត់​.​ក មិនបាន​ឆ្លើយតប​មកវិញ រហូត​អ្នក​ទី​២ ចុះទៅ​ទៀត​ក៏​បាត់​ទៀត បន្ត​បន្ទាប់មក​អ្នក​ទី ៣-៤ រហូតដល់​៧​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់​ផង បាន​ស្លាប់​ក្នុង​អណ្តូង​ទាំងអស់ បង្ក​ឲ្យ​មានការ​ផ្អើលឆោឡោ ដល់​អ្នកភូមិ មក​ចោមរោម​មើល និង​ជួយសង្គ្រោះ​មនុស្ស​ម្នាក់ រួច​ផុតពី​ក្នុង​អណ្តូង​។​

​ជនរងគ្រោះ​ប្រុស​ស្រី ៧​នាក់ មាន​អាយុ​ចាប់ពី ១៧​ឆ្នាំ ដល់ ៣០​ឆ្នាំ នៅក្នុង​គ្រួសារ​តែមួយ ត្រូវ​អណ្តូង​មរណៈ ឆក់យក​អាយុជីវិត យ៉ាង​អាណោចអាធ័ម​បំផុត​។ សាក្សី​បាន​បញ្ជាក់ថា នៅពេលដែល​ឪពុក​ជនរងគ្រោះ ដាក់​បង្អោង​ចុះ​ស្រង់​យក​ដែកកេះ ក៏បាន​ទុក​បង្អោង​ក្នុង​អណ្តូង ដែលមាន​ជម្រៅ​លូ​ប្រមាណ ៥​កង់ ហើយ​នៅពេលដែល​កូនៗ ដឹង​ពី​ការបាត់​លុយ ក៏​ចុះ​តាម​បង្អោង​ទៅ​ស្វែង​រកលុយ​នោះ រហូត​បាត់​បង់ជីវិត ជា​បន្តបន្ទាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែម្តង​៕

Wat 010626 Wat 010625


Source from: watphnom-news.com

No comments:

Post a Comment