ព្យុះភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់គួរឲ្យខ្លាច វាយបំផ្លាញផ្ទះប្រជាពលរដ្ឋ និងប៉ុស្តិ៍ប៉ូលិស

ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចណាស់ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ចំនួន ១៣ខ្នង នៅក្នុងភូមិអណ្តូងរវៀង និងភូមិព្រៃព្រាល ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានទទួលរងនូវការខូចខាត ដោយសារតែភ្លៀងលាយឡំ ជាមួយខ្យល់កន្ត្រាក់ វាយប្រហារកាលពី វេលាម៉ោង ៥និង១៥ នាទីល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤។
អាជ្ញាធរមូលដ្ឋាន ដែលបានចុះស្រង់ស្ថិតិ នៃការខូចខាត បានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ បណ្តាលឲ្យលំនៅស្ថាន របស់ប្រជាពលរដ្ឋមួយខ្នង ត្រូវខ្យល់វាយបំផ្លាញ បាក់រលំរាបដល់ដី ប៉ុស្តិ៍ប៉ូលិសមួយខ្នង និងលំនៅស្ថានរបស់ប្រជាពលរដ្ឋចំនួន ១០ខ្នងទៀត បានប៉ើងរបើកដំបូល និងដាច់ជញ្ជាំង ប៉ុន្តែហេតុកាណ៍នេះ មិនបណ្តាលអោយមនុស្ស សត្វ រងគ្រោះថ្នាក់ឡើយ៕
Source from: watphnom-news.com