គណៈ​​បញ្ជាកា​រ​ឯក​ភាព​​ខេត្ត​បើក​​កិច្ច​ប្រ​ជុំស្តី​​ពីការ​បង្រ្កា​​ប​ប​ទល្មើស​ព្រៃ​​ឈើ​

គណៈ​​បញ្ជាកា​រ​ឯក​ភាព​​ខេត្ត​បើក​​កិច្ច​ប្រ​ជុំស្តី​​ពីការ​បង្រ្កា​​ប​ប​ទល្មើស​ព្រៃ​​ឈើ​

ខេត្ត​​កំពង់​ធំ ​៖​ គណៈ​​បញ្ជាកា​រ​ឯក​ភាព​​ខេត្ត​បើក​​កិច្ច​ប្រ​ជុំស្តី​​ពីការ​បង្រ្កា​​ប​ប​ទល្មើស​ព្រៃ​​ឈើ​និង​លុប​​​បំបាត់​កា​រ​ដាក់​ប៉ុស្តិ៍​ត្រួត​​ពិនិត្យ​អនាធិប​តេយ្យ​តាមផ្លូវ​គោក​និងផ្លូវ​ទឹក​ក្នុង​ទឹក​ដីខេត្តកំ​ពង់ធំ​នៅ​សាល​ប្រជុំខេត្ត ​(អាគារ B) ​កាល​ពី​រសៀល ថ្ងៃទី ​២៤ខែ​មិថុនា​ឆ្នាំ២០១៤។​

លោក​អ៊ុត​ សំអន​ អភិបាល​ខេត្តកំព​ង់ធំ​ និ​ងជា​ប្រធាន​លេខា​ធិកា​រដ្ឋាន​នៃគណៈ​បញ្ជា​ការ​ដឹកនាំ​ត្រួត​ពិនិត្យ​និងលុ​ប​បំ​​បាត់​​​ការ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​អនាធិប​តេយ្យ​តាមផ្លូវ​គោក​និងផ្លូវ​ទឹកថ្នាក់​ជាតិ ​ មាន​ប្រសាសន៏​ថា​ក្នុង​១រយៈ​ពេល​កន្លង​មក​នេះ​ដោយ​មាន​ការ​​សហការ​គ្នាល្អរ​វាងកង​កម្លាំង​ប្រដា​ប់អាវុធ​ទាំង៣ ​និងមន្ទីរ​ពាក់ព័ន្ធ​ជាពិសេស​​គឺប្រ​ព័ន្ធតុលា​ការ​​ខេត្តរ​បស់​យើ​ង ដែលដឹក​នាំបង្ក្រាប​បទល្មើស​បាន​ជាច្រើន​ករណី​មាន​ទាំង​បទល្មើស​ព្រៃឈើ​ និងបទ​ល្មើស​នេសាទ​​ខុស​ច្បាប់​គួរ​ឲ្យ​កត់សម្គល់​ ។

ជាក់​ស្តែង​ក្នុងឆរមា​សទី១​ ​ឆ្នាំ២០១៤ ​ចំពោះ​ការដាក់ប៉ុ​ស្តិ៍​ត្រួត​ពិនិត្យ​អនាធិប​តេយ្យ​តាម​ផ្លូវគោក​ក្នុង​ទឹកដី​ខេត្ត​កំពង់​ធំ យើង​​បាន​ធ្វើកិច្ច​សន្យា​អប់រំ​ដល់​បុគ្គល​សមត្ថកិច្ច ​អង្គការនានា​ រួម​​និងអ្នក​សារព័​ត៌​មាន​ឲ្យបញ្ឈប់​​ធ្វើសក្មភាព​បាន​​ចំនួន​១៤៩នាក់ ក្នុនោះមានបុគ្គលិកនិងភ្នាក់ងារអង្គការនានាចំនួន៤២នាក់ ភ្នាក់ងារសារពត៌មាន០៩នាក់ មន្ត្រីរាជការមាន​បរិស្ថាន ​រដ្ឋបាល​ព្រៃឈើ​ និងជល​ផល​ចំនួន​១៨នាក់​ មន្ត្រីនគរ​បាល​១៦នាក់ ​មន្ត្រីកង​រាជ​អាវុធហ​ត្ថ៣៧នាក់ ​និង​ម​ន្ត្រី​យោធិន​២៧នាក់​ ។

ព័ត៌មាន​លម្អិត​និង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព



------------

Source from: kohsantepheapdaily

No comments:

Post a Comment