ជប៉ុន​ហាមប្រាម​ពលរដ្ឋ​មិន​ឲ្យ​រក្សាទុក​សៀវភៅ​រូបភាព​អនាចារ​លើ​កុមារ​

ជប៉ុន​ហាមប្រាម​ពលរដ្ឋ​មិន​ឲ្យ​រក្សាទុក​សៀវភៅ​រូបភាព​អនាចារ​លើ​កុមារ​

​ថ្វី​ដ្បិត​កន្លងមក​ព្រះរាជាណាចក្រ​ជប៉ុន​ជា​សមាជិក​មួយ​ក្នុងចំណោម​៣៤​ប្រទេស​របស់​អង្គការ​សហប្រតិបត្តិកា​រ​ផ្នែក​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ (OCED) ដែល​គ្មាន​ការហាម​ប្រាម​ពលរដ្ឋ​ក្នុងការ​រក្សាទុក​សៀវភៅ និង​រូបភាព​អនាចារ​លើ​កុមារ​ក៏ដោយ ក៏ប៉ុន្តែ​នៅពេល​បច្ចុប្បន្ន​សភា​ជប៉ុន បាន​ឆ្លង​ការអនុម័ត​ច្បាប់​ហាមប្រាម​ពលរដ្ឋ​មិន​ឲ្យ​រក្សាទុក​នូវ​រូបភាព​អាសអាភាស​ឬ​អនាចារ​កុមារ​ឡើយ ដែល​ច្បាប់​ថ្មី​នេះ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​កំណត់រ​យៈ​ពេល​១​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​អាមេរិក ក្នុងករណី​មានការ​ប្រព្រឹត្តល្មើស​។​

​ទោះយ៉ាងណា បម្រាម​ដែលមាន​ចែង​នៅក្នុង​ច្បាប់​ថ្មី​របស់​ជប៉ុន​នេះ មិនមាន​ដែន​វិសាលភាព​អនុវត្តន៍​ទៅលើ​រូប​គំនូរជីវចល​កុមារ​ដែល​ហៅថា «Manga» នោះឡើយ​។​

​សមាគម​ទស្សនា​វ​ដ្តី​ជប៉ុន ដែលមាន​សមាជិក​ជាង​៩០​ក្រុមហ៊ុន បានចេញ​សេចក្តីថ្លែងការណ៍​កាលពី​ដើមខែ​មិថុនា ឆ្នាំ​២០១៤ ថា ច្បាប់​ថ្មី​នេះ​អាចមាន​ផលប៉ះពាល់​ដល់​សិល្បករ និង​ការផ្សព្វផ្សាយ​ផ្នែក​វប្បធម៌​។​

​ដោយឡែក​ខាង​ស្ថាប័ន​បណ្តាញសារព័ត៌មាន​បាន​រាយការណ៍​ឲ្យ​ដឹងថា កន្លងមក​ឧក្រិដ្ឋកម្ម​ទាក់ទង​នឹង​បទល្មើស​លើផ្លូវ​ភេទ​ក្មេងស្រី​នៅក្នុង​ប្រទេស​ជប៉ុន​មាន​ការកើនឡើង​ច្រើន​។ កាលពី​ឆ្នាំ​២០១៣​កន្លងទៅ​សមត្ថកិច្ច​ប៉ូលិស​បាន​រាយការណ៍​ថា មាន​សំណុំ​រឿងក្តី​ក្នុង​លក្ខណៈ​ស្រដៀង​គ្នា​នេះ​ចំនួន​១.៦៤៤​ករណី គឺ​កើនឡើង​ចំនួន​១០​ដង ក្នុង​រយៈពេល​១​ទសវត្សរ៍​កន្លងមក ពោល​ស្មើនឹង​ជាង​ពាក់កណ្តាល​នៃ​រឿងក្តី​សរុប​ទាក់ទង​នឹង​ការលក់​រូបថត និង​វីដេអូ​អនាចារ​នៅលើ​ប្រព័ន្ធ Internet ៕​

_75605003_dc649d4a-1953-4335-aa9d-3fd08190574a

5x350


Source from: www.dtn7.com

No comments:

Post a Comment