មន្ត្រី​ប៉ូលីស​មួយ​ចំនួ​ន​បានធ្វើ​សៀវភៅ​គ្រួសារ​និងនិង​អត្តសញ្ញាណ​ប័ណ្ណសញ្ញាតិ​ខ្មែរដល់​ជនបរទេស​ខុសច្បាប់​

មន្ត្រី​ប៉ូលីស​មួយ​ចំនួ​ន​បានធ្វើ​សៀវភៅ​គ្រួសារ​និងនិង​អត្តសញ្ញាណ​ប័ណ្ណសញ្ញាតិ​ខ្មែរដល់​ជនបរទេស​ខុសច្បាប់​​ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​មន្ត្រីប៉ូ​លិ​សខ្លះ​បាន​ធ្វើសៀវ​ភៅ​គ្រួសារ​និង​អត្ត​សញ្ញា​ណប័ណ្ណ​សញ្ញាតិ​ខ្មែរដល់​ជនបរ​ទេស​ដែល​ខុស​ច្បាប់​ត្រូវ​បាន​លុប​ចោល​ដែល​ត្រូវ​បាន​អគ្គនាយ​កដ្ឋាន​អន្តោ​រ​ប្រវេសន៍​លើក​ឡើ​ងក្នុង​ពិធី​ប្រកាស​ផ្ទេ​រភារ​កិច្ច​មុខ​តំ​ណែ​​ង​ស្នង​ការ​រង​ទទួល​អន្តោ​រប្រវេសន៍​ខេត្ត​បន្ទាយ​មានជ័យ​នារ​សៀល​ថ្ងៃទី​២៥មិថុនា​ ​២០១៤​នៅ​សាល​ប្រជុំ​ស្នងការ​ដ្ឋាន​នគបា​លខេត្ត​បន្ទាយ​មានជ័យ​។

ក្នុងពិ​ធីប្រ​កាស​លោកវរៈ​សេនី​យ៍ឯក​ ឱ លន់​ ស្នង​កា​ររង​ទទួល​ផែន​សន្តិសុ​ខនៃ​ស្នង​ការដ្ឋាន​នគបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ត្រូវបាន​ផ្ទេរភារ​កិច្ចមុខ​តំណែង​ទៅស្នង​ការរង​ទទួល​បន្ទុក​អន្តោរ​ប្រវេសន៍​នៃស្នង​ការដ្ឋាន​នគបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​។

លោក​ គោស៊ុំ​ សារឿត ​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​បាន​មាន​ប្រសាសន៍​ថា​ នៅខេត្ត​បន្ទាយ​មាន​ជ័យ​សកម្មភា​ពពល​ក​រ​​ខ្មែរ​ដែល​ថៃ​ចាប់​បញ្ជូន​មក​តាម​ច្រ​ក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មានជ័យ​ជាង​២០​ម៉ឺននាក់​។ហើយ​មាន​គណ​បក្ស​ប្រឆាំ​ងបាន​លើក​ឡើង​ថា​ រដ្ឋាភិ​បាល​ធ្វើប៉ាស្ព័រ​ដល់​ពលក​រយក​ចំនួន​៤ដុល្លារ​គឺជា​ការ​បោក​បញ្ឆោ​តនោះ​។គឺ​មន្ត្រី​នគ​បាល​ជំនាញ​ត្រូវ​តែយក​ចិត្តទុក​ដាក់ត្រូវ​​ណែ​នាំដល់​ប្រជា​ពល​រដ្ឋ​ឱ្យ​មាន​ការយល់​ដឹង​មិន​ឱ្យ​មា​ន​ការ​ភាន់​ច្រឡំ​និង​ឱ្យ​បាន​យល់​ច្បាស់ក្នុង​ការធ្វើ​ប៉ាស្ព័រ​​ទៅធ្វើការងារ​ដោយ​ស្រប​ច្បាប់នៅ​ប្រទេ​ស​ថៃ។

លោក​នាយ​ឧត្តម​សេនីយ៍​ សុខ ផល ​អគ្គនាយ​កដ្ឋាន​អន្តោរ​ប្រវេសន៍​បាន​មានប្រសាស​ន៍លើក​លើងថា​កន្លងមកមន្ត្រី​នគ​បាល​​ជាតិ​មួយ​ចំនួន​បាន​លួចធ្វើ​សៀវ​ភៅ​គ្រួសារ​និងអត្តស​ញ្ញា​ណប័ណ្ណ​សញ្ញាតិ​ខ្មែរ​ដល់​ជនបរទេស​ដោយ​ខុស​និងច្បាប់​។​ហើយ​អគ្គនាយ​កដ្ឋាន​អន្តោ​រប្រវេស​ន៍បាន​រកឃើញ​សៀវ​ភៅគ្រួសារ​និងអត្ត​ស​ញ្ញា​ណប័ណ្ណ​សញ្ញាតិ​ខ្មែរ​ធ្វើជន​ជាតិ​បរទេ​ស​បាន​ប្រមូល​ហើយ​លុប​ចោល​ហើយលោក​បានព្រមាន​ដល់មន្ត្រីនគ​បាលអនុវត្តន៍​ដោយខុស​និងច្បាប់​មិនត្រូវ​ឱ្យ​កើតមា​នដោ​យ​ខុសនិ​ងច្បាប់​។




------------
Source from: kohsantepheapdaily

No comments:

Post a Comment