គ្រួសារ​នៅ​ខេត្ត​កណ្ដាល​បារម្ភ​បាត់​បង​ប្អូន​ធ្វើ​ជា​ពលករ​នៅ​ថៃ​មិន​ឃើញ​មក​ផ្ទះ

គ្រួសារ​នៅ​ខេត្ត​កណ្ដាល​បារម្ភ​បាត់​បង​ប្អូន​ធ្វើ​ជា​ពលករ​នៅ​ថៃ​មិន​ឃើញ​មក​ផ្ទះ

អ្នក​ភូមិ​សាមគ្គី ឃុំ​ព្រែកដំបូក ស្រុក​មុខកំពូល ខេត្ត​កណ្ដាល មួយ​គ្រួសារ បារម្ភ​ពី​បាត់​បង​ប្អូន​ដែល​ធ្វើ​ពលករ​នៅ​ថៃ ហើយ​យោធា​ថៃ បញ្ជូន​មក​ប្រទេស​កម្ពុជា តាំង​ពី​ថ្ងៃ​ទី​១៩ មិថុនា មិន​បាន​ឃើញ​មក​ផ្ទះ។

លោក ធីម សុផល ថ្លែង​ថា បង​ស្រី​ឈ្មោះ ធីម ចាន់ណា អាយុ ២៥​ឆ្នាំ និង​ស្វាមី​ឈ្មោះ ពូន សុធា អាយុ ២៤​ឆ្នាំ មុន​ថៃ បញ្ជូន​មក​ស្រុក​ខ្មែរ បាន​ទាក់ទង​តាម​ទូរស័ព្ទ​ប្រាប់​ថា យោធា​ថៃ បញ្ជូន​ពួក​គាត់​មក​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា។ នៅ​ថ្ងៃ​ទី​២៣ មិថុនា គាត់​បាន​ទាក់ទង​លេខ​ទូរស័ព្ទ​ថៃ ដែល​បង​ស្រី​បាន​ប្រើ តែ​គ្មាន​អ្នក​ឆ្លើយឆ្លង។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៥ មិថុនា ទូរស័ព្ទ​នោះ​មិន​អាច​ទាក់ទង​បាន ហើយ​មនុស្ស​មិន​ឃើញ​មក​ដល់​ផ្ទះ ទើប​បារម្ភ​ពី​ការ​បាត់​ខ្លួន។

លោក ធីម សុផល៖ «ដាច់​ទំនាក់ទំនង​ត្រឹម​ថ្ងៃ​១៩ ក្នុង​ខែ​៦​ហ្នឹង បារម្ភ​ហ្នឹង​លក្ខណៈ​ថា​គិត គាត់​គេ​ចាប់​ឬ​មួយ​ក៏​គេ​ធ្វើ​អី​គាត់។ ខ្ញុំ​អត់​ដឹង​ដែរ ប៉ុន្តែ​ខ្ញុំ​គិត​ថា បើ​សិន​គេ​បញ្ជូន​មក គឺ​មក​យូរ​ហើយ។ បើ​ថា​ស្លាប់ ឲ្យ​ឃើញ​សាកសព  តែ​នេះ​ភាគ​ច្រើន​គេ​បញ្ជូន​មក តែ​គាត់​ឃើញ​គាត់​មក​អ៊ីចឹង»

ពលករ​ខ្មែរ​ដែល​យោធា​ថៃ បញ្ជូន​មក​វិញ មាន​ប្រមាណ​ជាង ២០​ម៉ឺន​នាក់​ហើយ៕


------------

Source from: rfa.org/khmer

No comments:

Post a Comment