ក្រុម​ការិយាល័យ​កណ្តាល (​ខ​) ទម្លាក់​ក្រុម​បាទី ដោយ​លទ្ធផល​បច្ចេកទេស ៣-១

ក្រុម​ការិយាល័យ​កណ្តាល (​ខ​) ទម្លាក់​ក្រុម​បាទី ដោយ​លទ្ធផល​បច្ចេកទេស ៣-១

​រាជធានី​ភ្នំពេញ៖ក្រុម​បាល់​ទាត់​​មិន​មែន​​អា​ជីពការិ​យា​ល័យ​​ក​ណ្តា​ល(​ខ​)រក​បាន​​៣ពិ​ន្ទុដោយ​​ងាយ​ស្រួល​​ឈ្នះ​​ក្រុម​បាល់​ទាត់​​បា​ទី

​រាជធានី​ភ្នំពេញ ៖ ក្រុម​បាល់​ទាត់​​មិន​មែន​​អា​ជីព ការិ​យា​ល័យ​​ក​ណ្តា​ល (​ខ​) រក​បាន​​៣ ពិ​ន្ទុ ដោយ​​ងាយ​ស្រួល​ ​ឈ្នះ​​ក្រុម​បាល់​ទាត់​​បា​ទី ដោយ​​លទ្ធ​ផល​ប​ច្ចេក​ទេស ៣-១ ហើយ​​ជ័យ​ជ​ម្នះ របស់​​ក្រុម​​កា​រិយា​ល័យ​​ក​ណ្តា​ល (​ខ​) ធ្វើ​​ឲ្យ​​ក្រុម​បាល់ទាត់​បាទី ហាលអាវ​ដោយ​ស្វ័យប្រវត្តិ រីឯ​ក្រុមបាល់ទាត់​ប្ញ​ស្សី​កែវ​២ បាន​យក​ចាញ់​ក្រុមបាល់ទាត់ ស្រុក​ស្រី​សន្ធរ ដោយ​លទ្ធផល​បច្ចេកទេស ០-១ និង​ក្រុមបាល់ទាត់​ស្រុក​ស្អាង ចាញ់​ក្រុមបាល់ទាត់ ម៉ៅ​សេ​ឡុង លទ្ធផល​បច្ចេកទេស ២-៦  នៃ​ព្រឹត្តិការណ៍​ពានរង្វាន់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ទូទាំងប្រទេស​របស់ខ្លួន​លើក​ទី​៤ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣១ ខែឧសភា ឆ្នាំ​២០១៤ ពី​ក្នុង​ពូ​ល B ។​

​ក្រុមបាល់ទាត់​បាទី ស៊ុត​មួយ​ជើង​យ៉ាង​ពេញទំហឹង បំប៉ោង​សំណាញ់​ទី ក្រុមបាល់ទាត់​ការិយាល័យ​កណ្តាល (​ខ​) ដោយ​កីឡាករ ម៉ី មករា ពាក់​លេខ ៧ ជា​ប្រធាន​ក្រុម នៅ​នាទី ១៥ បន្ទាប់ពី​រកបាន ១​គ្រាប់​នាំមុខ ក្រុមបាល់ទាត់​ការិយាល័យ​កណ្តាល (​ខ​) ហើយ​ក្រុម​មួយ​នេះ នៅតែ​បន្ត​វាយ​សម្រុក​ដដែល ទៅលើ​ក្រុមបាល់ទាត់ ការិយាល័យ​កណ្តាល (​ខ​) ប៉ុន្តែ​ឆ្លៀត​ឳ​កាស រកបាន​គ្រាប់​ទី ២​ទៀត​ទេ​។ វាយ​សម្រុក​ក្រុមបាល់ទាត់​បាទី ធ្វើ​ឲ្យ​ក្រុមបាល់ទាត់ ការិយាល័យ​កណ្តាល (​ខ​) ក្តៅស្លឹកត្រចៀក ក៏​ខិតខំ​ប្រើ​យុទ្ធសាស្ត្រ វាយបក​រកបាន ១​គ្រាប់ វិញ​ដោយ​កីឡាករ វង្ស សុច្ច​រា ពាក់​លេខ ៨ នៅ​ទី ៤៤ ចប់​ក្នុង​វគ្គ​ទី​១​លទ្ធផល ១-១ ។​

​វគ្គ​ទី​២ ក៏បាន​ឈាន​មកដល់ ក្រោយពី​សម្រាក ២៥​នាទី ក្រុមបាល់ទាត់​ការិយាល័យ​កណ្តាល (​ខ​) បាន វាយបក​ទៅលើ ក្រុមបាល់ទាត់​បាទី ដើម្បី​ស្វែង​រកបាន​គ្រាប់ ជូន​ក្រុម​របស់ខ្លួន​ការខិតខំ បានសម្រេច ១​គ្រាប់ ដូច​ចិត្ត​ប៉ង​ដោយ​កីឡាករ ចាន់ សុ​ផា ពាក់​លេខ ១០ នៅ​នាទី ៦៥ ។ ជិត​ចប់​ការប្រកួត នៅលើ​ទីលាន​ក្រុមបាល់ទាត់ ការិយាល័យ​កណ្តាល (​ខ​)  ឆ្លៀត​រកបាន ១​គ្រាប់​ទៀត ដោយ​កីឡាករ ហែម ចាន់​នួន ពាក់​លេខ ១២ នៅ​នាទី ៨៨ ចប់​ការប្រកួត ពេញ​ម៉ោង​នៅតែ ៣-១ ៕

Wat 31055 Wat 31054 Wat 31053


Source from: watphnom-news.com

No comments:

Post a Comment