World Cup 2014៖ ប្រេ​ស៊ី​លលេ​ខ​១ និង ម៉ិចស៊ិក​លេខ​២ ក្នុង​ពូ​ល​A ខណៈ​ហូ​ល្លង់ លេខ​១ និង​ឈី​លី លេខ​២ ក្នុង​ពូ​ល​B

World Cup 2014៖ ប្រេ​ស៊ី​លលេ​ខ​១ និង ម៉ិចស៊ិក​លេខ​២ ក្នុង​ពូ​ល​A ខណៈ​ហូ​ល្លង់ លេខ​១ និង​ឈី​លី លេខ​២ ក្នុង​ពូ​ល​B

​ដំណើរ​ការរៀប​ចំការ​ប្រកួត​បាល់ទាត់​ពានរ​ង្វាន់​ពិភពលោក​(World Cup) លើក​ទី​២០​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ឆ្នាំ​២០១៤​នេះ បាន​រកឃើញ​ក្រុម​ធ្លាក់​និង​ក្រុម​ឆ្លង​ផុត​(​ឈ្នះ​) ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល​A (​ប្រេ​ស៊ី​ល​,​ម៉ិចស៊ិក​,​ក្រូ​អាស៊ី និង កា​មេ​រូ​ន ) និង​ពូ​ល​B ហើយ​(​ហូ​ល្លង់​,​ឈី​លី​,​អេ​ស្ប៉ា​ញ និង អូស្ត្រាលី ) ដោយ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី និង កា​មេ​រូ​ន ក្នុង​ពូ​ល​A ខណៈ​អេ​ស្ប៉ា​ញ និង​អូស្ត្រាលី ក្នុង​ពូ​ល​B​ជា​ក្រុម​ធ្លាក់ ត្រូវ​វិលត្រឡប់​ទៅ​ស្រុក​វិញ ។ រីឯ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​(​ម្ចាស់ផ្ទះ​) និង ម៉ិចស៊ិក ក្នុង​ពូ​ល​A ព្រមទាំង​ហូ​ល្លង់ និង​ឈី​លី ក្នុង​ពូ​ល​B ជា​ក្រុម​ឈ្នះ បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ឈានទៅ​ប្រកួត​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ។ ដោយឡែក​ក្រុម​ជម្រើសជាតិ​ដែល​ទទួលបាន​លេខ​១ និង​លេខ​២ ក្នុង​ពូ​ល​A ព្រមទាំង​លេខ​១ និង​លេខ​២ ក្នុង​ពូ​ល​B គឺ​៖

​ពូ​ល​A៖ បន្ទាប់ពី​លេង​ឈ្នះ​ក្រូ​អាស៊ី (៣-១) ស្មើ​ម៉ិចស៊ិក (០-០) និង​ឈ្នះ​កា​មេ​រូ​ន (៤-១) ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ជា​ម្ចាស់ផ្ទះ ទទួលបាន​៧​ពិន្ទុ (​ស៊ុត​ចូល​គេ​៧​បាល់ និង​គេ​ស៊ុត​ចូល​វិញ ២​បាល់ ) ។ ដោយឡែក​ក្រុម​ជម្រើសជាតិ​ម៉ិចស៊ិក បន្ទាប់ពី​លេង​ឈ្នះ កា​មេ​រូ​ន (១-០) ស្មើ ប្រេ​ស៊ី​ល (០-០) និង​ឈ្នះ​ក្រូ​អាស៊ី (៣-១) ទទួលបាន​៧​ពិន្ទុ (​ស៊ុត​ចូល​គេ​៤​បាល់ និង​គេ​ស៊ុត​ចូល​វិញ ១​បាល់ ) ។ ដូច្នេះ ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​(Brazil) ទទួលបាន​លេខ​១ ក្នុង​ពូ​ល និង ម៉ិចស៊ិក (Mexico)​ទទួលបាន​លេខ​២​ក្នុង​ពូ​ល ។​

​ពូ​ល​B៖ បន្ទាប់ពី​លេង​ឈ្នះ អេ​ស្ប៉ា​ញ​(៥-១)​ឈ្នះ​អូស្ត្រាលី (៣-២) និង​ឈ្នះ​ឈី​លី (២-០) ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​ហូ​ល្លង់​ទទួលបាន​៩​ពិន្ទុ ។ ដោយឡែក​ក្រុម​ជម្រើសជាតិ​ឈី​លី បន្ទាប់ពី​លេង​ឈ្នះ អូស្ត្រាលី (៣-១) ឈ្នះ​អេ​ស្ប៉ា​ញ​(២-០) និង​ចាញ់​ហូ​ល្លង់​(០-២) ទទួលបាន​៦​ពិន្ទុ ។ ដូច្នេះ ក្រុម​ជម្រើសជាតិ​ហូ​ល្លង់​(Netherlands) ទទួលបាន​លេខ​១​ក្នុង​ពូ​ល និង​ឈី​លី (Chile) ទទួលបាន​លេខ​២​ក្នុង​ពូ​ល ។​

​សម្រាប់​ការប្រកួត​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ គឺ​ក្រុម​ជម្រើសជាតិ ប្រេ​ស៊ី​ល (​ម្ចាស់ផ្ទះ និង​លេខ​១​ពូ​ល​A ) ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ឈី​លី (​លេខ​២​ពូ​ល​B) នៅ​ថ្ងៃទី​២៨​ខែមិថុនា និង​ក្រុម​ជម្រើសជាតិ​ហូ​ល្លង់​(​លេខ​១​ពូ​ល​B)​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ិចស៊ិក (​លេខ​២​ពូ​ល​A) នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៤ ខាងមុខ​បន្តទៀត ។​

​សូមបញ្ជាក់​ជូន​ថា ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​,​កា​មេ​រូ​ន​,​អេ​ស្ប៉ា​ញ និង​អូស្ត្រាលី ដែលជា​ក្រុម​ធ្លាក់​ក្នុងការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​A និង​ពូ​ល B នោះ នឹង​ទ​ទួ​ួ​ល​បាន​ទឹកប្រាក់​ចំនួន​៨​លាន​ដុល្លារ​អាមេរិក សម្រាប់​ក្រុម​នីមួយៗ ពី​សហព័ន្ធ​សមាគម​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ខណៈ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​(​ម្ចាស់ផ្ទះ​)  ម៉ិចស៊ិក​,​ហូ​ល្លង់ និង​ឈី​លី ជា​ក្រុម​ឈ្នះ ឆ្លង​ផុត​វគ្គ​ជម្រុះ ក្នុង​ពូ​ល​A និង​ពូ​ល​B នឹង​ទទួលបាន​ទឹកប្រាក់​ចំនួន​៩​លាន​ដុល្លារ​អាមេរិក​សម្រាប់​ក្រុម​នីមួយៗ​៕​

best-photo

FBL-WC-2014-FRIENDLY-NED-GHA


Source from: www.dtn7.com

No comments:

Post a Comment