ប្រេស៊ីល និងកូឡុំប៊ី បន្តជួបគ្នានៅវគ្គ៨ក្រុម ក្នុង World Cup 2014 ខណៈឈីលី និងអ៊ុយរ៉ាហ្កាយ ហាលអាវដឹកដៃគ្នាទៅផ្ទះវិញ

ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៩០នាទី រហូតដល់ថែមម៉ោង១៥ នាទី ២ដង បានបញ្ចប់រវាងក្រុមជម្រើសជាតិប្រេស៊ីលជាម្ចាស់ផ្ទះ និងក្រុមជម្រើសជាតិឈីលូសម្រាប់វគ្គ១៦ក្រុមចុងក្រោយក្នុង World Cup 2014 នៅតែទទួលបានលទ្ធផលស្មើគ្នា (១-១) ហើយនាំឲ្យក្រុមជម្រើសជាតិទាំង២ត្រូវទាត់ប៉េណាល់ទី (Penalties) ដើម្បីដណ្តើមយកលទ្ធផលឈ្នះ-ចាញ់។ ទីបំផុតប្រេស៊ីលបានឈ្នះឈីលីក្នុងលទ្ធផលដោយប៉េណាល់ទី (៣-២)។
ដោយឡែកក្រឡេកទៅមើលការប្រកួតសម្រាប់វគ្គ១៦ក្រុមចុងក្រោយរវាងក្រុមជម្រើសជាតិកូឡុំប៊ី និងក្រុមជម្រើសជាតិអ៊ុយរ៉ាហ្កាយឯណោះវិញ គឺក្នុងរយៈពេល៩០នាទីក្រុមជម្រើសជាតិកូឡុំប៊ីបានផ្តួលក្រុមជម្រើសជាតិអ៊ុយរ៉ាហ្កាយ ក្នុងលទ្ធផល (២-0)។
ដូច្នេះ ក្រុមជម្រើសជាតិប្រេស៊ីល (Brazil) ជាម្ចាស់ផ្ទះ និងក្រុមជម្រើសជាតិកូឡុំប៊ី (Colombia) ត្រូវបន្តប្រកួតជាមួយគ្នានៅវគ្គ៨ក្រុមតទៅទៀត ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤ខាងមុខ ខណៈដែលក្រុមជម្រើសជាតិឈីលី (Chile) និងក្រុមជម្រើជាតិអ៊ុយរ៉ាហ្កាយ (Uruguay) ហាលអាវដឹកដៃគ្នាត្រឡប់ទៅផ្ទះវិញទាំងសោកស្តាយ។
សូមបញ្ជាក់ជូនថា រហូតមកដល់ទទួលបានជ័យជម្នះក្នុងវគ្គ១៦ក្រុម និងត្រៀមទៅប្រកួតនៅវគ្គ៨ក្រុមទៀតនោះ ក្រុមជម្រើសជាតិប្រេស៊ីល និងក្រុមជម្រើសជាតិកូឡុំប៊ីទទួលបានទឹកប្រាក់ចំនួន២៤លានដុល្លារអាមេរិក សម្រាប់ក្រុមនីមួយៗហើយៗបើក្រុមណាមួយក្នុងក្រុមជម្រើសជាតិទាំង២នេះទទួលបានជ័យជម្នះឆ្លងផុតវគ្គ៨ក្រុមឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះនឹងទទួលបានទឹកប្រាក់ចំនួន២០លានដុល្លារអាមេរិកបន្ថែមទៀតពីសហព័ន្ធសមាគមកីឡាបាល់ទាត់អន្តរជាតិ (FIFA)៕
Source from: www.dtn7.com
No comments:
Post a Comment