បារាំង និងអាល្លឺម៉ង់ បន្តជួបគ្នានៅវគ្គ៨ក្រុម ក្នុង World Cup 2014 ខណៈនីហ្សេរីយ៉ា និងអាល់ហ្សេរី ហាលអាវដឹកដៃគ្នាទៅផ្ទះវិញ

ការប្រកួតសម្រាប់វគ្គ១៦ក្រុមចុងក្រោយក្នុង World Cup 2014 នៅប្រទេសប្រេស៊ីលរវាងក្រុមជម្រើសជាតិបារាំង និងក្រុមជម្រើសជាតិនីហ្សេរីយ៉ា ក្នុងរយៈពេល៩០នាទី ក្រុមជម្រើសជាតិបារាំងបានផ្តួលក្រុមជម្រើសជាតិនីហ្សេរីយ៉ាក្នុងលទ្ធផល (២-០) ។
ដោយឡែក ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៩០នាទី រហូតដល់ថែមម៉ោង បានបញ្ចប់រវាងក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមជម្រើសជាតិអាល់ហ្សេរី គឺអាល្លឺម៉ង់បានឈ្នះអាល់ហ្សេរីក្នុងលទ្ធផល(២-១) ។
ដូច្នេះ ក្រុមជម្រើសជាតិបារាំង (France) និងក្រុមជម្រើសជាតិអាល្លឺម៉ង់ (Germany) ត្រូវបន្តប្រកួតជាមួយគ្នានៅវគ្គ៨ក្រុមតទៅទៀត ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤ខាងមុខ ខណៈដែលក្រុមជម្រើសជាតិនីហ្សេរីយ៉ា (Nigeria) និងក្រុមជម្រើជាតិអាល់ហ្សេរី(Algeria) ហាលអាវដឹកដៃគ្នាត្រឡប់ទៅផ្ទះវិញទាំងសោកស្តាយ។
សូមបញ្ជាក់ជូនថា រហូតមកដល់ទទួលបានជ័យជម្នះក្នុងវគ្គ១៦ក្រុម និងត្រៀមទៅប្រកួតនៅវគ្គ៨ក្រុមទៀតនោះ ក្រុមជម្រើសជាតិបារាំង និងក្រុមជម្រើសជាតិអាល្លឺម៉ង់ទទួលបានទឹកប្រាក់ចំនួន២៤លានដុល្លារអាមេរិក សម្រាប់ក្រុមនីមួយៗហើយៗបើក្រុមណាមួយក្នុងក្រុមជម្រើសជាតិទាំង២នេះទទួលបានជ័យជម្នះឆ្លងផុតវគ្គ៨ក្រុមឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះនឹងទទួលបានទឹកប្រាក់ចំនួន២០លានដុល្លារអាមេរិកបន្ថែមទៀតពីសហព័ន្ធសមាគមកីឡាបាល់ទាត់អន្តរជាតិ (FIFA)៕
Source from: www.dtn7.com