អាជ្ញាធរ​អប្សរា​បំភ្លឺ​បកស្រាយ​លើ​ករណី​កាប់​ដើម​ត្នោត​នៅ​មុខ​ប្រាង្គ​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​

អាជ្ញាធរ​អប្សរា​បំភ្លឺ​បកស្រាយ​លើ​ករណី​កាប់​ដើម​ត្នោត​នៅ​មុខ​ប្រាង្គ​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​

​កាលពី​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ អាជ្ញាធរ​ដើម្បី​ការពារ​រមណីយដ្ឋាន​ និង​រៀបចំ​តំបន់​អង្គរ​ ហៅ​កាត់​ថា​ "​អាជ្ញាធរ​អប្សរា​"​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ត្រូវជា​ដន្លងដងស្នែង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ប្រធាន​ បាន​ធ្វើការ​បំភ្លឺ​បញ្ជាក់​ទាក់ទង​នឹង​ការ​កាប់​រំលំ​ដើម​ត្នោត​ដែល​ជា​រុក្ខជាតិ​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចំនួន​២​ដើម​ នៅ​មុខ​ប្រាង្គ​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​ ក្រោយ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​មជ្ឈដ្ឋាន​ប្រជារាស្ត្រទូទៅ​ ដូច​ខាងក្រោម​ ៖

​រមណីយដ្ឋាន​អង្គរ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​១៩៩២​អាស្រ័យ​ដោយ​តម្លៃ​លេចធ្លោ​ជា​សកល​របស់​រមណីយដ្ឋាន​នេះ​។​ ដូច្នេះ​ ការ​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ​ជាបឋម​ត្រូវ​តែ​ថែរក្សា​ការពារ​តម្លៃ​លេចធ្លោ​ជាស​កល​នេះ​ឲ្យ​នៅ​គង់វង្ស​ជា​រៀង​រហូត​ និង​ត្រូវ​អនុលោម​តាម​គោលការណ៍​សំខាន់ៗ​នៃ​ការ​គ្រប់គ្រង​បេតិកភណ្ឌ​ពិភពលោក​ ដែល​នៅ​ពេល​នេះ​អាជ្ញាធរ​អប្សរា​សូម​លើក​តែ​គោលការណ៍​ពីរ​មក​បរិយាយ​ជូន​តែ​ប៉ុណ្ណោះ​ គឺ​៖

ភាព​ដើម​បរិសុទ្ធ​របស់​ប្រាសាទ​ និង​បូរណភាព​របស់​រមណីយដ្ឋាន ​។​ តាម​គោលការណ៍​ខាងលើ​ ការងារ​អភិរក្ស​រមណីយដ្ឋាន​មិន​សំដៅ​តែ​ការ​អភិរក្ស​ប្រាសាទ​ប៉ុណ្ណោះ​ទេ​ គឺ​ត្រូវ​អភិរក្ស​ផង​ដែរ​នូវ​ទេសភាព​វប្បធម៌​ដែល​មាន​លក្ខណៈ​បរម​បុរាណ​ ពោល​គឺ​អភិរក្ស​ព្រៃឈើ​ ផ្លូវថ្នល់​ បារាយណ៍​ កសិណ​ទឹក​ ប្រឡាយ​ដែល​បាន​កសាង​ដោយ​ស្ថាបត្យករ​​ ​វិស្វករ​សម័យ​អង្គ​រ​​ ហើយ​ដែល​ចូលរួម​ជាមួយនឹង​ប្រាសាទ​នានា​បង្កើត​តម្លៃ​លេចធ្លោ​ជា​សកល​របស់​រមណីយដ្ឋាន​អង្គរ​ ដើម្បី​រក្សា​ភាព​សុខដុមរមនា​រវាង​ប្រាង្គ​ប្រាសាទ​ និង​ធម្មជាតិ​ ។​ ក្រៅពី​ការ​អភិរក្ស​បេតិកភណ្ឌ​រូបី​ខាងលើ​ដោយ​មិន​ទាន់​និយាយ​ពី​ការ​អភិរក្ស​បេតិកភណ្ឌ​អរូបី​នៅ​ត្រូវធ្វើ​ការ​លើក​តម្លៃ​រមណីយដ្ឋាន​ថែម​ទៀត​។​ឧទាហរណ៍​ផ្លូវថ្នល់​ខ្លះ​ដែល​កសាង​ក្រោយ​សម័យ​អង្គ​រហើយ​ប៉ះពាល់​ដល់​កិច្ច​ការពារ​បេតិកភណ្ឌ​ប៉ះពាល់​ដល់​គោលការណ៍​សំខាន់ៗ​ពីរ​នៃ​ការ​គ្រប់គ្រង​បេតិកភណ្ឌ​ដូច​លើក​ឡើង​នៅ​ខាងលើ​ត្រូវ​តែ​ធ្វើការ​កែតម្រូវ​និង​លើក​តម្លៃ​ឡើង​វិញ ​។​ ​ជាក់ស្ដែង​នៅ​ប្រាសាទបន្ទាយស្រី​ កាល​មុន​ផ្លូវថ្នល់​រត់​ក្បែរ​ប្រាសាទ​ភ្ញៀវ​ចុះ​ពី​យានជំនិះ​ដើរ​ចូល​ប្រាសាទ​ដោយ​ពុំ​មានឱកាស​បាន​ទស្សនា​ពី​ចម្ងាយ​និង​ចំ​ពីមុខ​ប្រាសាទ​ពោល​គឺ​ពុំ​បានឃើញ​រូបភាព​ប្រាសាទ​ក្នុង​ទិដ្ឋភាព​គួរ​ឲ្យ​កោតស្ញប់ស្ញែង​ពី​ចម្ងាយ​ឡើយ ​។​

​អាជ្ញាធរ​អប្សរា​បាន​កសាង​ផ្លូវ​ថ្មី​មួយ​ខ្សែ​ឃ្លាតឆ្ងាយ​ពី​ប្រាសាទ​ជា​បង្គួរ​ដើម្បី​មាន​កន្លែង​សមរម្យ​អាច​រៀបចំ​ចំណត​យានជំនិះ​ឆ្ងាយ​ជា​បង្គួរ​ពី​ប្រាសាទ​ កន្លែង​លក់ដូរ​ កន្លែង​ស្វាគមន៍​ភ្ញៀវ​ កន្លែង​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ប្រាសាទ​ និង​ សេវា​ដទៃ​ទៀត​សម្រាប់​ភ្ញៀវ ​។​ ការ​រៀបចំ​ទីលាន​នៅ​មុខ​ប្រាសាទបន្ទាយស្រី​ទទួល​បានការ​កោតសរសើរ​ពី​ភ្ញៀវ​ ភាគច្រើន​លើសលប់​ និង​ទទួល​បានការ​ពេញចិត្ត​ពី​អ្នកជំនាញ​បេតិកភណ្ឌ​នានា​ ។​ ផ្អែក​លើ​បទ​ពិសោធន៍​នេះ​ អាជ្ញាធរ​អប្សរា​មាន​គម្រោង​បង្កើត​ទីលាន​មួយ​ចំនួន​ទៀត​នៅ​តាម​ទីតាំង​ប្រាសាទ​សំខាន់ៗ​ ហើយ​ដំបូង​គេ​គឺ​ប្រាសាទអង្គរវត្ត​។​

​គម្រោង​ទីលាន​មុខ​ប្រាសាទអង្គរវត្ត​ទទួល​បានការ​អនុម័ត​ផ្នែក​បច្ចេកទេស​ពី​គណៈកម្មាធិការ​សម្របសម្រួល​កិច្ច​គាំពារ​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​ (ICC-Angkor)​ ហើយ​កំពុង​ដំណើរការ​ជា​បណ្ដើរៗ​មក​ហើ់យ ​។​ ចំណត​យានជំនិះ​បាន​កសាង​រួច​នៅ​ចម្ងាយ​ប្រហែល​ ៣០០​ម៉ែត្រ​ នៅ​ខាង​មុខ​ប្រាសាទអង្គរវត្ត​។​តាម​គម្រោង​នេះ​ផ្លូវថ្នល់​ពី​ចំណត​យានជំនិះ​មក​ស្ពាន​ហាល​ចូល​ប្រាសាទអង្គរវត្ត​ត្រូវ​ប្រើប្រាស់​ជា​ផ្លូវ​ដើរ​ហើយ​សម្រាប់​រថយន្ត​ ម៉ូតូ​ ត្រូវ​ប្រើ​ផ្លូវ​ផ្សេង​ដែល​បាន​រៀបចំ​រួច​ហើយ​ ។​ ​ផ្លូវ​ដើរ​នេះ​មាន​សារសំខាន់​ណាស់​បង្ក​លក្ខណៈ​ភ្ញៀវ​ទេសចរ​អាច​គយគន់​ទស្សនា​ប្រាង្គ​ប្រាសាទ​ច្បាស់​ល្អ​តាំងពី​ពេល​ចេញពី​ចំណត​មក​។​ អាជ្ញាធរ​អប្សរា​បាន​ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​ការ​របស់​ ICC-Angkor​ លើ​ករណី​កូន​ត្នោត​ពីរ​ដើម​ដែល​បាន​ដាំ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​កាន់តែ​ធំ​ឡើងៗ​រំខាន​ការ​ទស្សនា​ប្រាសាទ​ពី​ចម្ងាយ​ ហើយ​អ្នកជំនាញ​ការ​បាន​ផ្ដល់​យោបល់​ថា​គួរតែ​យក​ចេញ​ ទើប​ភ្ញៀវ​ទេសចរ​អាច​មើល​​ឃើញ​ប្រាសាទ​អង្គរ​ពី​ចម្ងាយ​បាន​ល្អ​ ។​ ហេតុ​ដូច្នេះ​ហើយ​បានជា​មានការ​កាប់​កូន​ត្នោត​ពីរ​ដើម​នេះ​ចេញ ​។​

សូម​បញ្ជាក់​ថា​ ការ​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ​ត្រូវ​ឆ្លើយ​តប​ទៅ​នឹង​គោលដៅ​ពីរ​៖

​ការ​គ្រប់គ្រង​រុក្ខជាតិ​ដើមឈើ​ទាំងឡាយ​ក្នុង​ឧទ្យាន​អង្គរ​ត្រូវ​បាន​ចុះបញ្ជី​សារពើ​ភណ្ឌ​និង​មាន​ដាំ​ស្លាក​សញ្ញា​ប្រាប់​ឈ្មោះ​ដើមឈើ​ទៀត​ផង​។​ភ្នាក់ងារ​ព្រៃឈើ​របស់​អាជ្ញាធរ​អប្សរា​ធ្វើការ​តាមដាន​ដើមឈើ​យ៉ាង​ទៀងទាត់​ដើម្បី​កំណត់​ដើមឈើ​ណា​មាន​ជំងឺ​ ដើមឈើ​ណា​អាច​បង្ក​គ្រោះថ្នាក់​ចំពោះ​ប្រាសាទ​ ឬ​ភ្ញៀវ​ទេសចរ​ និង​ដើមឈើ​ណា​ធ្វើ​ឲ្យ​ប្រែក្លាយ​ទេសភាព​វប្បធម៌​របស់​រមណីយដ្ឋាន​។​

​ការ​រៀបចំ​ផ្លូវថ្នល់​ផ្លូវថ្នល់​ដែល​បាន​កសាង​ឡើង​កាលសម័យ​អាណានិគម​បារាំង​លែង​ស្រប​នឹង​សេចក្ដី​ត្រូវការ​ក្នុង​ការ​អភិវឌ្ឍ​ទេសចរណ៍​សម័យនេះ​ហើយ​។​ ផ្លូវ​ខ្លះ​បាន​កសាង​ឡើង​ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​ក្នុង​ការ​ជួសជុល​ប្រាសាទ​ មិនមែន​សម្រាប់​ចរាចរ​ដ៏​មមាញឹក​ដូច​បច្ចុប្បន្ន​នេះ​ទេ​ជា​ពិសេស​នៅ​មុខ​ស្ពាន​ហាល​ចូល​ប្រាសាទអង្គរវត្ត​ និង​មុខ​ខ្លោងទ្វារ​ចូល​ប្រាសាទតាព្រហ្ម​ពី​ខាងលិច​។​ រីឯ​នៅ​ប្រាសាទប្រែរូប​វិញ​ ផ្លូវថ្នល់​រត់​កាត់​លើ​រចនាសម្ព័ន្ធ​មួយ​ផ្នែក​របស់​ប្រាសាទ​តែ​ម្ដង​។​

​អាជ្ញាធរ​អប្សរា​មានការ​ចាំបាច់​ត្រូវ​កសាង​ផ្លូវ​វាង​មួយ​ចំនួន​ និង​រៀបចំ​ទេសភាព​វប្បធម៌​ឡើង​វិញ​ ដើម្បី​លើក​តម្លៃ​បេតិកភណ្ឌ​អង្គរ​ទាំងមូល​ ពោល​គឺ​លើក​តម្លៃ​ប្រាង្គ​ប្រាសាទ​និង​រុក្ខជាតិ​ ៕​

Sugar-Palm-1Sugar-Palm


Source from: www.dtn7.com

No comments:

Post a Comment