ឆ្នាំ២០១៣ មានភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាចំនួន៤.២១០.១៦៥នាក់

តាមការថ្លែងរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា «NOCC» ក្នុងឱកាសប្រារព្ធពិធីជប់លៀងអបអរសាទររត់ប្រណាំង Marothon ចក្រភពអង្គរ លើកទី១ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤ កន្លងទៅនៅសណ្ឋាគារ APSARA ANGKOR បានឲ្យដឹងថា កាលពីឆ្នាំ២០១៣ មានភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាចំនួន៤.២១០.១៦៥នាក់ កើនឡើង១៧,៥% បើធៀបនឹងឆ្នាំ២០១២ ខណៈក្នុងឆមាសទី១ ឆ្នាំ២០១៤នេះ ព្រះរាជាណាចក្រកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន២.២០១.២៦៩នាក់ កើនឡើង៥,២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៣។
ចំណូលបានមកពីភ្ញៀវទេសចរអន្តរជាតិនាឆ្នាំ២០១៣ មានចំនួនប្រមាណ២.៥៤៧លានដុល្លារអាមេរិក ស្មើនឹងប្រមាណ១២.៥% នៃផលិតផលក្នុងស្រុកសរុប «GDP» ហើយបានផ្តល់ការងារដោយផ្ទាល់ជាង៤០ម៉ឺននាក់ និងដោយប្រយោលរាប់ម៉ឺននាក់ផ្សេងទៀត៕
Source from: www.dtn7.com