សាល​ប្រជុំ​សាលា​ខណ្ឌឫស្សីកែវ​ដាក់​តាំង​តម្កល់​រូបថត​បុរស​ខ្លាំង​និង​ភរិយា​ជំនួស​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាក្សត្រ​យ៉ាង​ហ៊ឺហា​

សាល​ប្រជុំ​សាលា​ខណ្ឌឫស្សីកែវ​ដាក់​តាំង​តម្កល់​រូបថត​បុរស​ខ្លាំង​និង​ភរិយា​ជំនួស​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាក្សត្រ​យ៉ាង​ហ៊ឺហា​

​មន្ត្រីរាជការ​ក្រោម​ឱវាទ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​មាន​អំណាច​ ដែល​មាន​ប្រភព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ផ្តាច់មុខ​នៅ​សាលា​ខណ្ឌឫស្សីកែវ​ គឺ​បាន​ផ្តល់​តម្លៃ​បុរស​ខ្លាំង​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ និង​ជា​ភរិយា​របស់​បុរស​ខ្លាំង​ យ៉ាង​ខ្ពស់​ខ្ពស់​ឧត្តុង្គឧត្តម​បំផុត​ រហូត​ដល់​ថ្នាក់​នៅ​សាល​ប្រជុំ​របស់​សាលា​ខណ្ឌ​ទាំងមូល​ដាក់​តាំង​តម្កល់​រូបថត​បុរស​ខ្លាំង​ និង​ភរិយា​ មាន​ទំហំ​សឹង​ប៉ុន​ជញ្ជាំង​អគារ​ ជំនួស​ព្រះ​ឆាយា​លក្ខណ៍​ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាង​ហ៊ឺហា​ទៅ​វិញ​ ដែល​ឆ្លុះ​ប​ញ្ជាំ​ង​ឲ្យ​ឃើញ​ថា​ នៅ​ក្នុង​កែវភ្នែក​របស់​ថ្នាក់ដឹកនាំ​សាលា​ខណ្ឌឫស្សីកែវ​ ព្រះមហាក្សត្រ​ដែល​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ​ និង​និរន្តរភាព​ជាតិ​ដូច​មាន​ចែង​ក្នុង​មាត្រា​៨​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ មាន​តម្លៃ​មិន​ស្មើនឹង​បុរស​ខ្លាំង​និង​ភរិយា​ឡើយ​ ។​

​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌឫស្សីកែវ​បច្ចុប្បន្ន​នេះ​ គឺ​លោក​ ធុ​យ​ សុ​ខន​ ឋានន្តរស័ក្តិ​អនុមន្ត្រី​ថ្នាក់​លេខ​២​ ដែល​ទទួល​បានការ​តែងតាំង​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៥៧៨​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៤​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ និង​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ថ្វី​ដ្បិត​សាលា​ខណ្ឌឫស្សីកែវ​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ទទួលខុសត្រូវ​ចំពោះ​មុខ​សាលា​រាជធានី​ភ្នំពេញ​ ក្រសួងមហាផ្ទៃ​ និង​រាជរដ្ឋាភិបាល​ក៏​ដោយ​ ក៏​នៅ​សាល​ប្រជុំ​របស់​សាលា​ខណ្ឌ​ទាំងមូល​គប្បី​ដាក់​តាំង​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាក្សត្រ​ឲ្យ​ស្រប​ទៅ​តាម​មាត្រា​៤​ និង​មាត្រា​៨​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ចែង​ថា​ "​បាវចនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​ ៖​ ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ ។​ ព្រះមហាក្សត្រ​ព្រះ​អង្គ​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ​ និង​និរន្តរភាព​ជាតិ​ ។​…"​ ដ្បិត​មន្ត្រីរាជការ​ទាំងអស់​ត្រូវ​បំពេញការងារ​ដើម្បី​បម្រើ​ជាតិ​ និង​ប្រជារាស្ត្រ​ មិនមែន​សំដៅ​បម្រើ​ និង​គោរព​ចំពោះ​បុគ្គល​ម្នាក់​ ឬ​ពីរ​នាក់​ដែល​មាន​អំណាច​ និង​ផ្តល់​ផលប្រយោជន៍​ឲ្យ​ខ្លួន​នោះ​ទេ​ ៕​

Russey-Keo


Source from: www.dtn7.com

No comments:

Post a Comment