ថ្ងៃ​ដំបូង​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ​ មានការ​ចាប់​ឃាត់ខ្លួន​អ្នក​បន្លំ​ចូល​ប្រឡង​ជំនួស​អ្នក​ដទៃ​ និង​អ្នកលក់​ឯកសារ​ចម្លើយ​វិញ្ញាសា​ក្លែងក្លាយ​

ថ្ងៃ​ដំបូង​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ​ មានការ​ចាប់​ឃាត់ខ្លួន​អ្នក​បន្លំ​ចូល​ប្រឡង​ជំនួស​អ្នក​ដទៃ​ និង​អ្នកលក់​ឯកសារ​ចម្លើយ​វិញ្ញាសា​ក្លែងក្លាយ​

​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ដែល​ការពារ​សណ្តាប់ធ្នាប់​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​)​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ថ្ងៃ​ដំបូង​នៃ​ការ​ប្រឡង​ មាន​មនុស្ស​យ៉ាងតិច​ចំនួន​២​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ក្លែងបន្លំ​ធ្វើ​ជា​បេក្ខជន​ចូល​ប្រឡង​ជំនួស​អ្នក​ដទៃ​ និង​ចំនួន​២​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ផង​ដែរ​ ពី​បទ​លក់​ឯកសារ​ចម្លើយ​វិញ្ញាសា​ក្លែងក្លាយ​ ខណៈ​ដែល​ទិដ្ឋភាព​នៃ​ការ​ប្រឡង​ទូទៅ​ថ្ងៃ​ដំបូង​ នា​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​ភាគច្រើន​វាយតម្លៃ​ថា​ បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ។​

​ករណី​ចាប់​ឃាត់ខ្លួន​មនុស្ស​ដែល​បាន​បន្លំ​ធ្វើ​បេក្ខជន​ចូល​ប្រឡង​ជំនួស​អ្នក​ដទៃ​នោះ​ គឺ​បាន​កើតឡើង​នៅ​ខេត្តស្វាយរៀង​ ដោយ​យុវជន​ម្នាក់​ឈ្មោះ​ ស្តើង​ ចាន់​ផុ​ន​ អាយុ​២១​ឆ្នាំ​ បាន​បន្លំ​ខ្លួន​ចូ​ប្រគល់​ជំនួស​បេក្ខជន​ឈ្មោះ​ ស្តើង​ ធឿ​ន​ អាយុ​៣០​ឆ្នាំ​ ត្រូវជា​បងប្រុស​បង្កើត​ ជា​សិស្ស​ថ្នាក់​ទី​១២​បំពេញវិជ្ជា​ន​ខេត្តស្វាយរៀង​ ក្នុង​មុខ​វិជ្ជា​គីមីវិទ្យា​នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក​ បន្ទប់​លេខ​៧​ លេខ​តុ​១៥២​ ។​ យុវជន​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​រូប​នេះ​ អាច​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ចោទប្រកាន់​ដោយ​ស្ថាប័ន​តុលាការ​ ។​ រីឯ​ករណី​មាន​មនុស្ស​លក់​ឯកសារ​ចម្លើយ​វិញ្ញាសា​ក្លែងក្លាយ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ និង​សាច់ញាតិ​​បេក្ខជន​ប្រឡង​ចំនួន​៥​វិញ្ញាសា​ ក្នុង​តម្លៃ​១០០​ដុល្លារ​អា​មេ​រិ​ក​នោះ​ បាន​កើតឡើង​នៅ​ខេត្តតាកែវ​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ មជ្ឈដ្ឋាន​ទូទៅ​កំពុង​រង់ចាំ​មើល​ប្រសិទ្ធភាព​នៃ​ការ​រឹត​បន្តឹង​ដើម្បី​ធានា​គុណភាព​នៃ​ការ​ប្រឡង​សញ្ញា​ប​មធ្យមសិក្សា​ត្រ​ទុតិយភូមិ​ឆ្នាំ​២០១៤​នេះ​ ក្រោម​ប្រធានបទ​"​អ្នកចេះ​គឺ​ជាប់​"​ របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​មាន​ឯកឧត្តម​ បណ្ឌិត​ ហង់​ជួន​ ណា​រ៉ុ​ន​ ជា​រដ្ឋមន្ត្រី​ថ្មី​ សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មាន​ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ ជា​ប្រធាន​ ក្រោម​ការ​ដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី​ចាស់​ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ តើ​នឹង​មាន​លទ្ធផល​ល្អ​លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ចេញពី​ការ​ប្រឡង​នេះ​ពិតប្រាកដ​ដែរ​ឬទេ​ ?​ ៕​

Exam-20149999 Exam-2012


Source from: www.dtn7.com

No comments:

Post a Comment