
ភ្នំពេញ ៖ អតិថិជនស្មាតជាច្រើនរយនាក់ បានពពាក់ពពូនគ្នា សម្រុកទៅកាន់ទីស្នាក់ការ របស់ក្រុមហ៊ុនទូរស័ព្ទស្មាត (SMART) ដ៏ពេញនិយម សម្រាប់យុវវ័យ និងពាណិជ្ជករ ដើម្បីទិញ I phone 6 និង I phone 6 Plus ។
សកម្មភាពដ៏មមាញឹកនេះ ស្ថិតនៅទីស្នាក់ការក្រុមហ៊ុន តាមណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
អតិថិជនម្នាក់ របស់ស្មាត បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា លោកពិតជាចាប់អារម្មណ៍ខ្លាំង ចំពោះក្រុមហ៊ុនស្មាត ដោយសារតែពេលនេះ ក្រុមហ៊ុនបានមកនូវផលិតផល I phone 6 ដែលមានតម្លៃទាបជាទីផ្សារ ជិត ១០០ដុល្លារ សហរដ្ឋអាម៉េរិក ជាមួយនឹងការបន្ថែមលេខពិសេស ១ទៀតផងដែរ ។
តាមរយៈនេះ គេកត់សម្គាល់ថា យុវជនកម្ពុជា ងប់ងល់នឹងសម្ភារៈទំនើបទាន់សម័យដូចបណ្តាប្រទេសនានា នៅក្នុង តំបន់ផងដែរ ដែលប្រជាពលរដ្ឋនៅប្រទេសទាំងនោះ ឈរតម្រង់ជួរ រង់ចាំទិញផលិតផលរបស់ក្រុមហ៊ុន Apple យ៉ាង ដូច្នោះដែរ ៕
------------
Source from: Dap-news
No comments:
Post a Comment