ជនរងគ្រោះដែលបានស្លាប់ មានឈ្មោះ វ៉ូ ង៉ុកឌុង អាយុ ៥១ឆ្នាំ រងរបួសត្រង់ក្បាលធ្ងន់ធ្ងរ។ ជនល្មើសបានរត់គេចខ្លួន តាមម៉ូតូមួយគ្រឿង ហើយមុនពេលធ្វើសកម្មភាព បាញ់ប្រហារមន្ត្រីក្រុង ថាញ់ប៊ីញ ជនល្មើសបានបង្កជម្លោះ ជាមួយអ្នកក្បែរខាង ដែលនៅពេលនោះគេដឹងថា ជនល្មើសខឹងសម្បារជាមួយ ក្រុមមន្ត្រីដែលមិនចែកដីឲ្យគាត់ និងកោសរូសឲ្យមានការ បង់លុយមួយចំនួន។
ប៉ូលីសបានបង្ហើបឲ្យដឹងថា ជនល្មើសមានឈ្មោះ ដាង ង៉ុកវៀត អាយុ ៤២ឆ្នាំ បានសំរុកចូល ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប្រភពធនធានដីនៅក្រុងថាយប៊ីញ កាលពីថ្ងៃទី១១ ខែកញ្ញា និងបានបាញ់រះទៅលើ ពួកមន្ត្រីនៅខាងក្នុងការិយាល័យ។ ក្រោយមកឈ្មោះ ដាង ង៉ុកវៀត បានភៀសខ្លួន និងបានសម្លាប់ខ្លួន នៅក្នុងវត្តមួយ ក្នុងទីក្រុង នៅចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រ ពីរដ្ឋធានីហាណូយ ៕
ប្រភពពី watphnom

Loading...
Loading...