ថ្ងៃនេះគេហទំព័រសប្បាយបានទំលាយរឿងមួយដែលប្រិយមិត្តជាច្រើនចង់ដឹងយូរមកហើយ គឺពត៌មានលួចស្នេហ៌របស់ លោក រតនៈ វិសិដ្ឋតារាស្រស់សង្ហារ អតីតមិត្តប្រុសរបស់ ថន លក្ខិណា។លោក រតនៈ វិសិដ្ឋបានប្រាប់ គេហទំព័រសប្បាយថា ការដុះដាលអារម្មណ៍ល្អនេះ បែបនេះ ក្រោយលោកបានជួបសម្ដែងជាញឹកញាប់ជាមួយកញ្ញា តូតា រួមទាំងការបង្កើតភាពស្និទ្ធស្នាលនៅខាងក្រៅសាច់រឿងផង ។ លោកលើកឡើងថា “ពួកយើងតែងតែទៅណាជាមួយគ្នា ហើយខ្ញុំនិយាយពីអារម្មណ៍ពិត គឺរាល់ពេលនៅជាមួយគាត់ ខ្ញុំមានអារម្មណ៍ល្អ ព្រោះគាត់ទន់ភ្លន់ ក្មេង អីចឹងហើយបានខ្ញុំចូលចិត្តគាត់!”។
ជាការពិត ទស្សនិកជនជាច្រើន ជាពិសេសទស្សនិកជននារីៗ ដែលប្រហែលជាលុងចិត្តស្រលាញ់លោក រតនៈ វិសិដ្ឋដែរនោះ បាននិយាយបែបលេងសើចថា រតនៈ វិសិដ្ឋ ដូចជាស្និទ្ធឹស្នាលខុសពីធម្មតាមែន រហូតពេលខ្លះធ្វើឲ្យទស្សនិកជនយល់ថា ពីរនាក់ហ្នឹងស្រលាញ់គ្នាមែនទែនទៀងផង។
ដោយសារតែបែបនេះ លោក វិសិដ្ឋ ប្រាប់បន្តថា រាល់ពេលសម្ដែងជួបស្រីតូចច្រឡឹង តូតា គឺលោកឆាប់ចូលតួណាស់ ហើយការសម្ដែងប្រព្រឹត្តរលូនល្អណាស់។ យ៉ាងណា លោក អះអាងថា អ្វីដែលលោកមានចំពោះកញ្ញា តូតា គឺមិនទាន់ឈានដល់ផ្លូវស្នេហាទេ តែពិតណាស់ អារម្មណ៍នោះ គឺលើសពីភាពជាមិត្ត នេះបើតាមការរៀបរាប់របស់គេហទំព័រ សប្បាយ។
តែគួរបញ្ជាក់ផងថា លោករតនៈ វិសិដ្ឋអាចស្រលាញ់ កញ្ញា តូតា តូចច្រឡឹងតែម្នាក់ឯងប៉ុណ្ណោះ នេះបើតាមការបង្ហើបឲ្យដឹង។ លោកបានប្រាប់ សប្បាយទៀតថា លោក មិនហ៊ានអះអាងយ៉ាងណាទេ ម្យ៉ាងលោកក៏មិនដែលបញ្ចេញ ឬក៏សារភាពត្រង់ៗទៅកាន់កញ្ញា តូតា ដោយផ្ទាល់ដែរ ព្រោះទី១មិនហ៊ាន ទី២មិនប្រាកដថាភាគីខាងស្រីគិតដូចលោកដែរ គ្រាន់តែម្តងម្កាលលោកលេងបន្លំមែនតាមរយៈសារ SMS ប៉ុណ្ណោះ។ លោក លើកឡើងថា “ជួនកាលខ្ញុំផ្ញើសារ “បងស្រឡាញ់អូន” ទៅគេ ហើយពេលខ្លះគេក៏តបមកវិញអីចឹងដែរទៅ(សើច)”។
ដូច្នេះមានតែការរងចាំមើលតែប៉ុណ្ណោះ ថាតើ រតនៈ វិសិដ្ឋ ក្លាហាន ហ៊ានសារភាពត្រង់ៗ ចំពោះ តូតាដែររឺទេ?
ប្រភពពីៈ នាវា


Loading...
Loading...