កាលពីថ្ងៃទី០៩ ខែកញ្ញា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាគឺសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី បានចេញព្រះរាជសារមួយ ដោយកោះអញ្ជើញ សមាជិករដ្ឋសភានីតិកាលទី៥ទាំង១២៣រូប ដើម្បីចូលរួមប្រជុំរដ្ឋសភាលើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ខាងមុខ។
ប៉ុន្ដែអ្វីដែល គួរកត់សម្គាល់នោះ ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានអះអាង នៅថ្ងៃទី១០ ខែកញ្ញានេះ ថា តំណាងរាស្ដ្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិទាំងអស់ នឹងមិនចូលរួមប្រជុំសភាលើកដំបូងឡើយ ប្រសិនបើមិនមានដំណោះស្រាយ អំពីភាពមិនប្រក្រតី នៃការបោះឆ្នោតនោះ។
យ៉ាងណាក៏ដោយ បើតាមអ្នកជំនាញផ្នែកច្បាប់ បានលើកឡើង ថា ការប្រជុំសភាលើកដំបូង អាចធ្វើទៅបានដោយមិនចាំបាច់ មានសមាជិកចូលរួម១២៣រូបនោះឡើយ ព្រោះថា នៅក្នុងមាត្រា៧៦ នៃរដ្ឋធម្មនុញ្ញ បានចែង ថា សភាត្រូវមានសមាជិកយ៉ាងតិច១២០រូប តែចំនួន១២០រូបនេះ មិនមែនសម្រាប់ដំណើរការបើកនោះទេ។
ជាបន្ដសូមស្ដាប់កិច្ចសម្ភាសន៍រវាងឃួន សុភ័ក្រ ជាមួយលោក យ៉ាន់ វ៉ាន់ដឺលុច សាស្ដ្រាចារ្យផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ដ្រ និងវិទ្យាសាស្ដ្រ សេដ្ឋកិច្ច៕
សំលេងៈ
Source from: Vayofm

Loading...
Loading...