ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានរងរបួសសន្លប់បាត់ស្មារតី ខណៈដែលគាត់បានជិះម៉ូតូក្នុងស្ថានភាពស្រវឹងជោកជាំ ជ្រុលទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវ កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ នៅត្រង់ចំណុចមុខហាង The pizza ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
បើតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះខាងលើនេះមានឈ្មោះ ស ស៊ីយ៉ាន អាយុ៣៦ឆ្នាំ មុខរបរសន្តិសុខឯកជន បច្ចុប្បន្នស្នាក់នៅក្រុមទី៩ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។ ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ជិះជ្រេពេញផ្លូវ។ ខណៈពេលជិះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែជ្រុលទៅបុកខឿនថ្ម បណ្តាលឲ្យដួលបោកក្បាលសន្លប់បាត់ស្មារតី។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានគេបញ្ជូនយកទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
Source from: watphnom-news.com

Loading...
Loading...