រាជធានីភ្នំពេញ ៖ ទីតាំងផ្ទះលក់ខោអាវមួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចរបស់ មន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃដឹកនាំដោយលោកព្រះរាជអាជ្ញារង សៀង សុខ បានឆ្មក់ចូលឆែកឆេរ កាលពី វេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅខាងជើងវត្តទួលសង្កែ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ដោយសង្ស័យមានជាប់ពាក់ព័ន្ធករណីជួញដូរ និងលាក់ទុកគ្រឿងញៀន។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះឆែកឆេរខាងលើនេះ សមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៨កញ្ចប់ ដែលក្នុងនោះមាន៥កញ្ចប់ធំ និង៣កញ្ចប់តូច និងបានឃាត់ខ្លួនមនុស្សប្រុស ស្រី៤នាក់។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកទៅកាន់ មន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕
Source from: watphnom-news.com

Loading...
Loading...