មន្ត្រីប៉ូលិសលោក Kowit Rattanachote បាននិយាយថា ហេតុការណ៍នេះ បានកើតឡើងនៅរសៀលអំឡុងពេលកងកម្លាំងតម្រួត កំពុងល្បាតនៅក្នុងតំបន់កើតហេតុ ស្រាប់តែក្រុមជនល្មើស ជាច្រើននាក់ ប្រដាប់ដោយអាវុធគ្រប់ដៃបានបាញ់រះសំដៅរថយន្ត ភីកអាប់ បណ្តាលឲ្យតម្រួតទាំងអស់ស្លាប់ភ្លាមៗ។ ពួកគេគេចខ្លួនបាត់ផងដែរ។
អាជ្ញាធរមូលដ្ឋាន បានសន្និដ្ឋានថា ហេតុការណ៍ជាថ្វីដៃ របស់ក្រុមឧទ្ទាមនៅក្នុងតំបន់ ដែលតែងតែបង្កភាពភ័យខ្លាច ក៍ដូចជាប្រើអំពើហិង្សាយ៉ាងឃោរឃៅនៅខេត្តយ៉ាឡា ខេត្តប៉ាតតានី និងខេត្តណារ៉ាធីវ៉ាត់ដែលបានកើតមានអស់រយៈពេលជិតមួយទសវត្សរ៍ មកហើយ តាំងពីឆ្នាំ២០០៤មកម្ល៉េះចេញពីទំនាស់រវាងពុទ្ធសាសនិក និងអ៊ីស្លាមសាសនិក។ អំពើហិង្សាប៉ុន្មានឆ្នាំនោះមានមនុស្សចំនួនជាង ៥០០០ នាក់បានស្លាប់នៅតាមខេត្តមួយចំនួននាភាគខាងត្បូងប្រទេសថៃ។
សូមរំឭកដែរថា កាលពីថ្ងៃទី១០ កញ្ញា ក៏មានការបាញ់សម្លាប់ទាហាន២នាក់ របួស នៅខេត្តយ៉ាឡា និងខេត្តប៉ាតានី ផងដែរ ខណៈស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរម៉ាឡេស៊ីបានចាប់ខ្លួនជនជាតិថៃ៣រូប ដែលមានអាវុធក្នុងដៃ និងមានសារធាតុដែលអាចធ្វើគ្រាប់បែកបង្កហេតុនៅខេត្តថៃភាគខាងត្បូង បាន។ ទោះបីជាយ៉ាងណា ភាគីអាជ្ញាធរថៃនៅតែចិញ្ចឹមចិត្តព្យាយាមរកដំណោះស្រាយជាបន្តជាមួយ ក្រុមទាមទារបំបែករដ្ឋ ខណៈក្រុមឧទ្ទាមនេះមានច្រើនក្រុមដែលពិបាកដល់កិច្ចចរចារកសន្តិភាព ផងនោះ៕
ប្រភពពី វាលឥន្រិយ

Loading...
Loading...