ជនសង្ស័យឈ្មោះ ក្រិច ធឿន ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅភូមិវាលស្បូវ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។ បន្ទាប់ពីការកំណត់ មុខសញ្ញាជនសង្ស័យ ដែលពាក់ព័ន្ធនឹងករណីសម្លាប់ ស្ត្រីឈ្មោះ សៀង ចណ្ណៈ កាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ នៅភូមិទ្វីខាងជើង សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត សមត្ថកិច្ចបានចុះ ទៅឃាត់ខ្លួនភ្លាមៗ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ក្រិច ធឿន ពិតជាបានប្រព្រឹត្ត អំពើឃាតកម្មលើជនរងគ្រោះ ព្រោះនៅម្រាមកូនដៃស្តាំ មានស្នាមមុខកាំបិត ស៊ីគ្នាទៅនឹងស្លាកស្នាម នៅស្រោមដៃដាច់ ដែលសមត្ថកិច្ច បានរកឃើញ ក្រោយពេលកើតហេតុ។ សមត្ថកិច្ចបានសួរនាំ ពីករណីឃាតកម្មនេះ ហើយឈ្មោះ ក្រិច ធឿន បានឆ្លើយថា ដោយសារខឹងប្តី របស់ជនរងគ្រោះ ចាក់ឈាមមាន មេរោគអេដស៍ ចូលខ្លួនរបស់គេ។
ក្នុងអំពើឃាតកម្មដ៏សាហាវនោះ សមត្ថកិច្ចបានធ្វើ កោសលវិច័យយ៉ាងល្អិតល្អន់ ដោយសន្និដ្ឋានថា អំពើឃាតកម្មនេះ ផ្តើមឡើងពីរឿងគំនុំ ហើយសាកសពជនរងគ្រោះ មានស្នាមចាក់ ដោយកាំបិតចុង ស្រួចចំនួន ១៧ កន្លែង តាំងពីមុខ កញ្ចឹងក ទ្រូង ពោះ និងភ្លៅ។ ក្នុងនោះផងដែរ សមត្ថកិច្ចបានរកឃើញ មួក ម៉ាស់ កូនកាំបិតចុងស្រួច កន្សែងពោះគោ ស្រោមដៃ និងសម្លៀកបំពាក់ មនុស្សស្រីប្រឡាក់ឈាម ត្រូវគេទម្លាក់ចោល ក្នុងភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដែលមានចម្ងាយ ប្រហែលពីរគីឡូម៉ែត្រ ពីកន្លែងកើតហេតុ៕
ប្រភពពីៈ វាលឥន្រ្ទិយ

Loading...
Loading...