ភាពជឿនលឿននៃបច្ចេកវិទ្យាធ្វើឲ្យការប្រកួតប្រជែងស្ថាបត្យកម្មកាន់តែសម្បូរបែបជាងមុនពិសេសតាមបណ្ដាទីក្រុងធំៗជុំវិញពិភពលោក។ ដោយសារការបង្អួតស្នាដៃស្ថាបត្យកម្មទៅលើរូបរាង ទ្រង់ទ្រាយនៃអគារ គួបផ្សំនឹងការរចនាទាំងផ្នែកខាងក្រៅ និងខាងក្នុងអគារផងនោះ ធ្វើឲ្យតម្លៃសាងសង់ខ្ពស់កប់ពពក។ កាន់តែចាប់អារម្មណ៍គឺ អគារថ្លៃបំផុតក្នុងលោកមិនស្ថិតនៅតាមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនដូចជាតំបន់អឺរ៉ុប និងអាមេរិកខាងជើងនោះទេ តែនៅទ្វីបអាស៊ីរបស់យើងទៅវិញ។ ចង់ដឹងថា អគារថ្លៃបំផុតក្នុងលោកស្ថិតក្នុងប្រទេសណាឲ្យប្រាកដ ខាងក្រោមជាបញ្ជីរាយនាមអគារថ្លៃបំផុតទាំង ១០ លើលោកដោយផ្អែកតាមតម្លៃអតិផរណាឆ្នាំ ២០១២។
អាន៖ កន្លែងបញ្ចុះសពដ៏ធំបំផុតនៅលើពិភពលោក
១០. អគារ Antilla ទីក្រុងមុំបៃ ប្រទេសឥណ្ឌា (២,៥៣ ពាន់លានដុល្លារ)
៩. អគារ City of Dreams ទីក្រុងម៉ាកាវ ប្រទេសចិន (២,៧៥ ពាន់លានដុល្លារ)
៨. អគារ The Venetian ទីក្រុងម៉ាកាវ ប្រទេសចិន (២,៩៧ ពាន់លានដុល្លារ)
៧. រមណីយដ្ឋាន Wynn Resort ទីក្រុង Las Vegas សហរដ្ឋអាមេរិក (តម្លៃ ៣,២៦ ពាន់លានដុល្លារ)
៦. អគារមជ្ឈមណ្ឌល One World Trade ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក (៣,៨ ពាន់លានដុល្លារ)
៥. អគារ The Shard ទីក្រុងឡុងដុង ប្រទេសអង់គ្លេស (៣,៩ ពាន់លានដុល្លារ)
អាន៖ ៦យ៉ាងដែលអ្នកមិនដែលបានដឹងពីលុយដុល្លារអាមេរិក
៤. អគារ The Cosmopolitan ទីក្រុង Las Vegas សហរដ្ឋអាមេរិក (៤,១៦ ពាន់លានដុល្លារ)
៣. អគាររាជវាំង Emirates ទីក្រុង Abu Dahbi ប្រទេសអារ៉ាប់រួម (៤,៤៦ ពាន់លានដុល្លារ)
២. រមណីយដ្ឋាន Resorts World Sentosa ប្រទេសសិង្ហបុរី (៥,៣៨ ពាន់លានដុល្លារ)
១. អគារ Marina Bay Sands ប្រទេសសិង្ហបុរី (៦ ពាន់លានដុល្លារ)
ប្រែសម្រួល៖ Zac
ប្រភព៖ The Richest

Loading...
Loading...