កាលពីថ្ងៃទី១២ កញ្ញា មានការភ្ញាក់ផ្អើលមួយចេញពីមជ្ឈដ្ឋានអ្នកសិល្បៈ និងមហាជនជាពិសេសអ្នកសារពត៌មានបន្ទាប់ពីទទួលដំណឹងថា តារាសំដែង និងពីធិការិនី អ្នកនាងចន ច័ន្ទលក្ខិណា ចែកផ្លូវជាមួយលោក យុត្ថារ៉ាឆានី។តាមប្រភពគេហទំព័រ Khmer Herald ដែលដកស្រង់ពី LookingToday បានឲ្យដឹងថា កន្លងមកធ្លាប់មានព័ត៌មានចុះផ្សាយ ជាបន្តបន្ទាប់ថា ជីវិតក្នុងគ្រួសាររបស់ពិធីការិនីរាងខ្ពស់ស្រឡះ អ្នកនាង ចន ច័ន្ទលក្ខិណា និងស្វាមី ត្រូវជួបភាពរកាំរកូស ដោយសារតែមានអ្នកទីបីចូលជ្រៀតជ្រែកស្នេហា ដល់ថ្នាក់ធ្វើឲ្យសុភមង្គល ក្នុងគ្រួសាររបស់ពួកគេទាំងពីរ ហាក់ប្រះស្រាំឃ្លាតឆ្ងាយពីគ្នាម្តងបន្តិចៗ រហូតត្រូវសម្រេចចិត្តដើរដល់ផ្លូវបំបែកដោយស្ងាត់ៗ។
គេហទំព័រដដែលបានរៀបរាប់ថា បើតាមប្រភពនៅក្នុងសិល្បៈ សុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់យើងអោយដឹងថា ចំណងស្នេហាប្តីប្រពន្ធរយៈពេលជាង១០ ឆ្នាំរបស់អ្នកនាង ចន ច័ន្ទលក្ខិណា និងតារាសម្តែង លោក យុត្ថារ៉ា ឆានី ត្រូវបានបញ្ចប់សព្វគ្រប់ ក្រោយពី ពួកគេទាំងពីរនាក់បានផ្តិតមេដៃ លែងលះគ្នារួចរាល់កាលពីពេលថ្មីៗនេះ ដោយមិនបានប្ដឹងប្ដល់គ្នាទៅតុលាការឡើយ។
ប្រភពដដែលបាន បង្ហើបប្រាប់ទៀតថា មូលហេតុដែលនាំឲ្យតារាសម្តែងគូស្វាមីភរិយាមួយគូនេះ ដល់ថ្នាក់ដើរដល់ផ្លូវបំបែកនោះ ដោយសារតែមានអ្នកទី៣ ចូលមកជ្រៀតជ្រែកស្នេហា ឆក់យកបេះដូងតារាសម្តែងកូន១ អ្នកនាង ចន ច័ន្ទលក្ខិណា ដោយបុរសរូបនោះមានទ្រព្យសម្បត្តិសម្បូរបែប តាមប្រម៉ាញ់ស្នេហាតារាបង្ហាញម៉ូដរាងខ្ពស់ស្រឡះរូបនេះ បានសម្រេចចិត្ត និងធ្វើឲ្យស្វាមីភរិយា១គូនេះ ចាប់ផ្តើមមានបញ្ហារង្គោះរង្គើ មិនចុះសម្រុងគ្នា ដល់ថ្នាក់ចែកផ្លូវគ្នាបែប នោះតែម្តងទៅ។
ចំពោះព័ត៌មាន ដែលលើកឡើងថា តារាសម្តែងល្បីឈ្មោះ អ្នកនាង ចន ច័ន្ទលក្ខិណា លែងលះស្វាមីស្ងាត់ៗនោះ គឺមកពីពួកគេទាំងពីរនាក់មិនចង់ឲ្យមានព័ត៌មានចុះផ្សាយ និងភ្ញាក់ផ្អើលនាំឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះក្នុងសិល្បៈ ព្រោះថាកន្លងមក គ្រួសារ១នេះ ធ្លាប់ត្រូវបានទស្សនិកជនសរសើរថាជាគ្រួសារគំរូ ប៉ុន្តែពេលមានបញ្ហាបែបនេះ ត្រូវតែលាក់បាំង ព្រោះកុំឲ្យខ្មាសគេ។
ពាក់ព័ន្ធព័ត៌មានលេចឮនេះ យើងបានព្យាយាមទាក់ទង ទៅអ្នកនាង ចន ច័ន្ទលក្ខិណា និងស្វាមី តែទូរស័ព្ទចូលជាច្រើនដង បែរជាគ្មានអ្នកទទួល។ ទោះជាយ៉ាងណាក្ដី ដំណឹងនៃការលែងលះនេះ ត្រូវបានមជ្ឈដ្ឋានមហាជន ចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះជារឿយៗគូស្នេហ៍ជា អ្នកសិល្បៈទាំងពីរដួងនេះ តែងតែផ្ដល់ដំបូន្មានល្អៗ ដល់អ្នកសិល្បៈដូចគ្នា និងមហាជនពីគន្លិះថែរក្សាសុភមង្គលក្នុងគ្រួសារ ឲ្យបានយូរអង្វែង។
យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីប្រភពពាក្យចចាមអារ៉ាមនោះទេ ហើយការលេចលឺនេះ ក៏មិនមានមូលដ្ឋានច្បាស់លាស់នោះដែរ ព្រោះគ្មានការបកស្រាយពីសាម៉ីខ្លួន ដែលប្រការនេះអាចធ្វើឲ្យមហាជនស្មានដឹងថា ភាពរកាំរកូសក្នុងគ្រួសារសិល្បៈមួយនេះអាចនឹងកើតមានមែន។
ពត៌មានបន្ថែម នឹងត្រូវជម្រាបនាពេលក្រោយទៀត....!
ប្រភពពីៈ នាវា


Loading...
Loading...