នៅថ្ងៃនេះក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្តីប្រកាសព័ត៌មានដោយព្រមានខ្លាំងៗ ចំពោះជនណាដែលមិនគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ឬរារាំងដល់កិច្ចប្រតិបត្តិការរបស់ក្រុមប្រឹក្សាធម្មនុញ្ញត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ និងត្រូវពិន័យជាប្រាក់ ឬផ្តន្ទាទោសណាមួយក្នុងចំណោមទោសទាំងពីរ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថាប័នកំពូលមួយនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីអង្គការខុមហ្វ្រែលបានសេចក្តីប្រកាសកាលពីថ្ងៃទី១១ ខែកញ្ញា រិះគន់ដល់ដំណើរការដោះស្រាយបណ្តឹងបោះឆ្នោតរបស់ស្ថាប័នមួយនេះ។
លោកព្រហ្មញាណ វិចិត្រ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា ការចេញសេចក្តីប្រកាសនេះ មិនមែនព្រមានចំពោះតែអង្គការខុមហ្វ្រែលមួយនោះទេ គឺមានបណ្ឌិតៗមួយចំនួនទៀតផងដែរ។
សូមលម្អិតពត៌មាននេះ នៅក្នុងនាទីហេតុការណ៍សំខាន់ដោយមានបទសម្ភាសន៍រវាងជា ធីរិទ្ធ ជាមួយលោកព្រហ្មញាណ វិចិត្រ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ។
សំលេងៈ
Source from: Vayofm

Loading...
Loading...