រាជធានីភ្នំពេញ ៖ កម្មការិនីម្នាក់ បានសម្រេចចិត្ត ចងកធ្វើអត្តឃាត ស្លាប់ចោលគូដណ្តឹងដែល គ្រោងចូលរោងការនៅដំណាច់ឆ្នាំ២០១៣ នេះ ដោយមិនទាន់ដឹងមូលហេតុ ច្បាស់លាស់ ហើយត្រូវមិត្តរួមការងារ ប្រទះឃើញស្លាប់កាលពីវេលាម៉ោង ៤និង៣០នាទី ល្ងាច ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ នៅក្នុងដីឡូត៍ លេខ១៣០ បន្ទប់ជួលលេខ ឃ៦ ផ្លូវលូ៥ ក្រុមទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
នារីរងគ្រោះមានឈ្មោះ ម៉ន ស៊ីណា អាយុ ២១ ឆ្នាំ ជាកម្មការិនី រោងចក្រកាត់ដេរ មានស្រុកកំណើត នៅខេត្តស្វាយរៀង ។ តាមការឲ្យដឹងពីឈ្មោះ លន់ រតនា ភេទប្រុស អាយុ ២៣ ឆ្នាំ ជាគូដណ្តឹងរបស់នារីរងគ្រោះ បានឲ្យដឹងថា នារីរងគ្រោះបានឈឺ ២ទៅ៣ ថ្ងៃមកហើយ ទំនងជាតូចចិត្ត នឹងស្ថានភាពក្រុមគ្រួសារ ក្រីក្រពេក ទើបសម្រេចចិត្តធ្វើអត្តឃាត ដោយយកក្រមារចង កទៅនឹងថ្នឹមផ្ទះ តែម្តង ។
មុនពេលភ្ញាក់ផ្អើល បងប្អូនដែលស្នាក់នៅក្នុងបន្ទប់ជួលជា មួយចេញពីធ្វើការ ពេលបើកទ្វារស្រាប់ តែឃើញស្ដ្រីរងគ្រោះ យកក្រមាចងក នឹងធ្នឹមបន្ទប់ខាងលើ ស្លាប់បាត់ទៅហើយ។ ស្ដ្រីរងគ្រោះមានគូដណ្ដឹង គ្រោងចូលរោងការ នៅដំណាច់ឆ្នាំ២០១៣ នេះ បែរជាគិតខ្លី ចងកសម្លាប់ខ្លួនទៅវិញ។ កន្លងមកនារីរងគ្រោះ ចេះតែឈឺរកលុយព្យាបាលគ្មាន ណាមួយគ្រួសារ មានជីវភាពក្រីក្រទៀត នាំឱ្យនាងគិតខ្លី ក៏បញ្ចប់ជីវិតតែម្ដងទៅ៕
Source from: watphnom-news.com

Loading...
Loading...