ក្រុងប៉ោយប៉ែត ៖ រថយន្ដកាមរីឆ្លាម និងរថយន្ដកាមរីជ្រុង ស៊េរីឆ្នាំ១៩៩៥ បានបើកបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង ១០និង៤០ នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុច រង្វង់មូលប៉ោយប៉ែត ស្ថិតក្នុង ភូមិក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យរថយន្ដ ទាំង២គ្រឿងខូចខាត ផ្នែកខាងមុខដូចគ្នា តែមិនបង្កឱ្យនរណាម្នាក់ រងរបួសទេ ។
មុនពេលកើតហេតុ គេឃើញរថយន្តកាមរីឆ្លាម បើកពីកើតទៅលិច រីឯរថយន្តកាមរីជ្រុង បើកពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តកាមរីជ្រុង បើកបត់ឆ្លងថ្នល់ ដើម្បីចូលទៅស្នាក់ការ គយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត មិនទាន់ចូលដល់ផង ក៏បុកជាមួយរថយន្ត កាមរីឆ្លាមមួយទំហឹង។ អ្នកបើកបររថយន្ត កាមរីឆ្លាម ស៊េរីឆ្នាំ១៩៩៨ ចង្កូតឆ្វេង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2G-631 មានឈ្មោះ ប៊ុន ចាន់ថន ភេទប្រុស អាយុ ២៦ ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន RGB ផ្នែកបើកបរ មានទីលំនៅក្នុងក្រុងប៉ោយប៉ែត។
ចំណែកបើកបរ រថយន្តកាមរីជ្រុង ស៊េរីឆ្នាំ១៩៩៥ ចង្កូតស្តាំ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 1A-0308 ពុំទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ជាបុគ្គលិករត់ឯកសារ ឲ្យមន្ត្រីគយ នៅច្រកទ្វារ អន្តរជាតិប៉ោយប៉ែត។ នគរបាលចរាចរណ៍ បានចុះវាស់វែង ហើយបានយករថយន្ត ទាំងពីរទៅរក្សាទុក នៅអធិការដ្ឋានក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយ តាមនិតិវិធីច្បាប់៕
Source from: watphnom-news.com

Loading...
Loading...