រាជធានីភ្នំពេញ ៖ នារីម្នាក់ត្រូវចោរ ប្លន់យកម៉ូតូបាត់ ខណៈចេញទៅញាំអាហារ ពេលយប់ជាមួយមិត្តភក្តិ នៅម្តុំវិទ្យាល័យទួល ស្វាយព្រៃ កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ នៅខាងក្រោយ វិទ្យាល័យទួលស្វាយព្រៃ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
នារីរងគ្រោះមានឈ្មោះ ទៀន សុនីកា អាយុ ២៣ ឆ្នាំ រស់នៅផ្ទះលេខ២៣ អឺសូន្យ ផ្លូវ៣៥៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន បានជិះមូតូ ម៉ាកអាយខន ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AI-4431 ជាមួយមិត្តភក្តិ២-៣នាក់ ទៅញាំអីនៅ ម្តុំវិទ្យាល័យទួលស្វាយព្រៃ ដែលត្រូវក្រុមចោរ ប្លន់យកដោយសុវត្ថិភាព។
លុះញាំអាហាររួចហើយឈ្មោះ ទៀន សុនីកា ក៏ជិះម៉ួតូត្រឡប់មកផ្ទះ ដោយបានឈាងចូល ទិញកាតទូរស័ព្ទ ស្រាប់មានក្រុមចោរ ២នាក់ ជិះម៉ូតូមកអែប ហើយគំរាមភ្ជង់ នាងឲ្យចុះពីលើម៉ូតូ ហើយជនសង្ស័យម្នាក់ទៀត បានដណ្តើមយកម៉ូតូ ជិះគេចខ្លួនបាត់ស្រមោល ។សមត្ថកិច្ចបានចុះទៅ ពិនិត្យកនែ្លងកើតហេតុ ឃើញមានបង់កាំភ្លើងអាកា ៥៩ មួយ ដែលជនសង្ស័យ ជ្រុះនៅកន្លែងកើតហេតុ ៕
Source from: watphnom-news.com

Loading...
Loading...