ប្រទេសចិន ៖ តាមប្រភពព័ត៌មាន ពីគេហទំព័រ កម្សាន្ត របស់បរទេសបានឲ្យដឹងថា នាង Bich Ha Wen ជាតារាសម្តែងចិនវ័យ ៤៧ ឆ្នាំ បានបញ្ចេញភាពសិចស៊ី យ៉ាងចាស់ដៃក្នុងកម្មពិធី Top U.S. Awards នៅក្នុងទី ប្រទេសចិនជាមួយរ៉ូបពណ៌លឿងភ្លឺ បញ្ចេញសាច់ខ្នងសខ្ចី ។
ប្រភពព័ត៌ខាងលើបានឲ្យដឹងថា នាង Bich Ha Wen បង្អួតសាច់ខ្នង សខ្ចីដល់ទស្សនិកជន ដែលមកចូលរួម ក្នុងកម្មពិធី Top U.S. Awards ។ នាងបានក្លាយជា ចំណុចសំខាន់នៃផ្តោត អារម្មណ៍របស់ទស្សនិកជន ដោយសាររ៉ូប សម្លៀកបំពាក់ពណ៌លឿងភ្លឺ បញ្ចេញសាច់ខ្នង សាច់សរលោង ។ បើទោះបីជាតារាសម្តែង មានអាយុ ៤៧ ឆ្នាំចាស់ក៏ពិតមែន ប៉ុន្ដែនាង នៅតែល្បីល្បាញ និងអាចបង្ហាញពីរាងកាយសិចស៊ី របស់នាងបានដែរ៕
Source from: watphnom-news.com

Loading...
Loading...