ខេត្តបាត់ដំបង ៖ សាកសពបុរសម្នាក់ ដែលមិនស្គាល់អត្តសញ្ញាណ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់ក្នុងថ្លុកឈាម ដោយមានស្នាមកាប់ ចំនួន ២ ពូថៅកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី១៥ខែតុលា ឆ្នាំ២០១៣ នៅបរិវេណសាលាវិទ្យាល័យកំរៀងស្ថិតក្នុងភូមិអូដារ ឃុំអូដារស្រុកកំរៀង ខេត្តបាត់ដំបង ហើយសមត្ថកិច្ចបានសន្និដ្ឋានថា ជាករណីកាប់ប្លន់យកទ្រព្យសម្បត្តិ ឬអាចជាករណីកាប់ដោយសាររឿងគំនុំ ។
សពបុរសរងគ្រោះ មានអាយុប្រហែល ២០ ឆ្នាំមិនស្គាល់សាវតា មានស្នាមរបួសក្បាលខាងក្រោយ មួយពូថៅនិងពីមុខចំភ្នែកឆ្វេងមួយពូថៅ សម្បុរសកម្ពស់ ១,៦៥ ម៉ែត្រសក់ស្លូត ពាក់ស្បែកជើងសំរែក ពណ៌ខ្មៅ ស្លៀកខោខៅប៊យជើងវែងពណ៌ខ្មៅ ពាក់អាវខៅប៊យដៃវែង ពណ៌ខៀវ ហើយមានពូថៅចំនួនមួយផ្លែ ស្ថិតនៅឆ្ងាយពីសពប្រមាណ ៥០ម៉ែត្រ។
លោកគ្រូម្នាក់ នៃសាលាវិទ្យាល័យកំរៀង បានធ្វើដំណើរទៅសាលា កាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី១៥ ខែតុលា បានប្រទះឃើញមនុស្សស្លាប់ នៅបរិវេណសាលា ក៏រាយការណ៍មកសមត្ថកិច្ច ចុះមកពិនិត្យតែម្តង។ ក្រោយពិនិត្យរួច សមត្ថកិច្ចសន្និដ្ឋានថាទី១ សពជនរងគ្រោះអាចស្លាប់ ដោយការកាប់ប្លន់យកទ្រព្យសម្បត្តិ និងទី២ ជនរងគ្រោះអាចស្លាប់ ដោយសារឿងគំនុំ។
យ៉ាងណាក៏ដោយ អ្នកបាត់សាច់ញាតិចំនួន ២ គ្រួសារ បានមកពិនិត្យសាកសព រហូតដល់ម៉ោង ១រសៀល ថ្ងៃទី១៥ ខែតុលានេះ បានបញ្ជាក់ថា មិនមែនជាសាច់ញាតិ និងមិនដែលស្គាល់។ ដូច្នេះសូមអំពាវនាវដល់អ្នកដែលបាត់សាច់ញាតិ មេត្តាមកពីនិត្យមើលសព ដែលទុកតម្កល់នៅវត្តគីរីរតនៈនៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង៕
Source from: watphnom-news.com

Loading...
Loading...