ថ្នាក់ដឹកនាំកំពូលគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ឈឺក្បាលវិលមុខមិនស្ទើនោះ គឺឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ជាប្រធាន និងអនុប្រធានគណបក្ស តែងបានបង្ហាញនូវរូបភាពនៃការមិនបែកបាក់គ្នាទាំងនៅលើដី និងទាំងនៅក្នុងទឹក ប៉ុន្តែនៅខ្វះតែនៅលើអាកាសមួយមុខប៉ុណ្ណោះ។
ឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ដែលជាប្រធាន និងជាអនុប្រធានគណបក្សនៅពេលបង្ហាញមុខចំពោះសាធារណជន គឺតែងតែបង្ហាញនូវរូបភាពចាប់ដៃគ្នាយ៉ាងមាំ ដើម្បីសម្តែងឲ្យឃើញថា មិនមានការបែកបាក់គ្នាទោះបីមានការជ្រៀតជ្រែកលុកលុយឬទិញដូរពីមជ្ឈដ្ឋានខាងក្រៅជាពិសេសគណបក្សប្រជាជនកម្ពុជា ដែលចូលចិត្តប្រើក្បាច់គុនចំណាយលុយកាក់បំបែកបំបាក់គណបក្សដទៃក៏ដោយ។
មជ្ឈដ្ឋានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជិត៣លាននាក់ បានសម្តែងនូវការអបអរសាទរចំពោះថ្នាក់ដឹកនាំគណបក្សរបស់ខ្លួន ដែលអះអាងថា មិនមានការបែកបាក់គ្នា និងស្រឡាញ់គ្នា ជ្រោមជ្រែងគ្នា ទោះក្នុងកាលៈទេសៈណាក៏ដោយ៕
Source from: www.dtn7.com

Loading...
Loading...