រាជធានីភ្នំពេញ ៖ បុរសម្នាក់ខណះដែល ចេញពីធ្វើការនៅរោងចក្រ ហើយដើរឆ្លងថ្នល់ សំដៅទៅបន្ទប់ជួល កាលពីវេលាម៉ោង ប្រមាណ ៦និង៣០ នាទីល្ងាច ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣ ត្រូវរថយន្តកុងតឺន័រ មួយគ្រឿងបើកបុកនិងកិនបែកក្បាលខ្ទេច ប្រកាច់ស្លាប់ភ្លាមៗ នៅតាមផ្លូវជាតិលេខ៤ ខាងកើតសាលាក្តីខ្មែរក្រហម ក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្កហេតុធុនធំ ម៉ាកនីស្សាន់ឌីសែល ១គ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-9547 ជារបស់ក្រុមហ៊ុន ស៊ីឌីធី។ មុនពេលកើតហេតុជនរងគ្រោះបានចេញ ពីធ្វើការនៅរោងចក្រ ដើរឆ្លងផ្លូវសំដៅ ទៅកាន់ផ្ទះជួល ក៏ត្រូវរថយន្តកុងតឺន័រ បុកនិងកិនបែកក្បាលខ្ទេច ស្លាប់យ៉ាងអាណោចអាធ័ម បំផុត។
ជនរងគ្រោះមានឈ្មោះ សុខ វិទ្ធី អាយុ ២៨ឆ្នាំ មានស្រុកកំណើត នៅភូមិអូរសាងាំ ឃុំពុទ្ធស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មុខរបរជាកម្មករ រោងចក្រកាត់ដេរ យ៉ុង ដាវី ស្នាក់នៅផ្ទះជួល នៅក្បែរកន្លែងកើតហេតុ។ ក្រោយបង្កហេតុ រថយន្តខាងលើ បានបើករត់ជាង ៥០០ម៉ែត្រ ទើបត្រូវសមត្ថកិច្ច ប៉ុស្តិ៍កន្ទោក ដែលដើរល្បាតតាមមូលដ្ឋានចាប់បាន ចំណែកអ្នកបើកបររត់គេចខ្លួនបាត់៕
Source from: watphnom-news.com

Loading...
Loading...