រាជធានីភ្នំពេញ ៖ លោក ញឹម វណ្ណដា អនុប្រធានទី១នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដរាយ បានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០១៣ ទឹកជំនន់ដែលកំពុង វាយលុក ប្រទេសកម្ពុជា បានសម្លាប់ប្រជាពលរដ្ឋ រហូតដល់ទៅ ១០៤ នាក់ ប៉ះពាល់ប្រជាពលរដ្ឋ ១,៥ លាននាក់ ខូចខាតផលដំណាំ ២២៥ ម៉ឺនហិកតា ប៉ះពាល់ផ្លូវលំ ២៩០ គីឡូម៉ែត្រ ផ្លូវក្រាលកៅស៊ូ និងផ្លូវជាតិ ១០៥ គីឡូម៉ែត្រ ប៉ះពាល់មណ្ឌលសុខភាព ៥០ កន្លែង វត្ដចំនួន ៧៦០ កន្លែង សាលារៀន ១២២០ ខ្នង និងផ្ទះប្រជាពលរដ្ឋ ១២ម៉ឺន៣ ពាន់ខ្នង ដែលក្នុងនោះ ខូចខាតទាំងស្រុង ១០០ ខ្នង ។
ស្ថានភាពទឹកជំនន់ រហូតមកដល់ថ្ងៃទី០៩ ខែតុលា បានធូរស្រាលជាបន្ដបន្ទាប់ ទាំងខេត្ដនៅជុំវិញបឹងទន្លេសាប និងខេត្ដ តាមទន្លេមេគង្គ ។ សម្រាប់ខេត្ដបាត់ដំបង ទឹកបានស្រកចុះ ៣០ ភាគរយ ហើយទឹកជំនន់ក្នុងខេត្ដបាត់ដំបង បានប៉ះពាល់ដីស្រែ ប្រជាពលរដ្ឋ ៨ សែនហិកតា តែខូចខាតទាំងស្រុង ២ ពាន់ ហិកតា ។ ដោយឡែកផ្លូវក្រាលកៅស៊ូ ខូចខាត ៣០ គីឡូម៉ែត្រ ផ្លូវក្រាលគ្រួសក្រហម ៩២ គីឡូម៉ែត្រ ក្នុងស្រុក-ក្រុង ចំនួន១៣ ស្មើនឹង ១០២ឃុំ-សង្កាត់ ហើយបង្កផលប៉ះពាល់ដល់ ប្រជាពលរដ្ឋ រហូតដល់ ៨សែននាក់ ៕
Source from: watphnom-news.com

Loading...
Loading...