នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៣នេះ គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីអំពាវនាវមួយដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងសប្បុរសជននានា មេត្តាបន្តចុះជួយតាមគ្រប់លទ្ធភាពដែលអាចធ្វើបាន ដល់ជនរួមជាតិយើងដែលកំពុងរងគ្រោះដោយសារទឹកជំនន់ នៅតាមគ្រប់ទីតាំងសមស្រប និងសូមមេត្តាកុំមានការរើសអើងចំពោះជនណា ឬក្រុមគ្រួសារណាមួយឡើយ ។
នៅក្នុងសេចក្តីអំពាវនាវនេះដែរ គណបក្សប្រជាជនកម្ពុជាបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះកាយវិការមនុស្សធម៌របស់សប្បុរសជន និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលតែងតែបានជួយដល់ជនរួមជាតិយើងនៅគ្រប់គ្រាលំបាក ៕
Source from: www.dtn7.com

Loading...
Loading...