ក្រោយបញ្ចប់ពិធីប្រារព្ធសមាជមហាជននៅទីលានប្រជាធិបតេយ្យនាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៣ រួចមក គណបក្សសង្គ្រោះជាតិបានចេញសេចក្តីសម្រេចចិត្តចំនួន១០ចំណុចនៅចំពោះមុខជាបន្ទាន់។
ដើម្បីសម្រេចបាននូវចំណុចទាំង១០ ចំពោះមុខខាងលើនេះ គណបក្សសង្គ្រោះជាតិនឹងបន្តស្វែងរកយុត្តិធម៌ជូនមហាជនជាម្ចាស់ឆ្នោតតាមរយៈដូចតទៅ ៖
-ធ្វើមហាបាតុកម្មទ្រង់ទ្រាយធំទូទាំងប្រទេស
-ធ្វើនយោបាយការទូតឲ្យទូលំទូលាយ
-លើកទឹកចិត្តឲ្យកម្មករ មន្ត្រីរាជការ និងក្រុមប្រជាពលរដ្ឋផ្សេងៗទៀតធ្វើកូដកម្មទូទាំងប្រទេស
-លើកទឹកចិត្តឲ្យប្រជាពលរដ្ឋធ្វើញត្តិរាប់លានស្នាមមេដៃជូនអង្គការសហប្រជាជាតិ និងប្រទេសជាហត្ថលេខីទាំងអស់ឲ្យអនុវត្តន៍ឲ្យបានពេញលេញនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា ថ្ងៃ២៣ តុលា ១៩៩១
-ទាមទារឲ្យមានការផ្លាស់ប្តូរតាមរយៈការកែទម្រង់នូវគោលនយោបាយ និងស្ថាប័នជាតិសំខាន់ៗដូចជា ការបោះឆ្នោត រដ្ឋសភា និងស្ថាប័នឯករាជ្យនានា ដើម្បីធានាការពារផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ៕
Source from: www.dtn7.com

Loading...
Loading...